ទម្លាក់​បន្លែ​រាប់ពាន់​គីឡូក្រាម​ដើម្បីឱ្យ​សត្វព្រៃ​រងគ្រោះ​ពី​ភ្លើង​ព្រៃ​នៅ​អូស្ត្រាលី​ស៊ី

160
ចែករម្លែក

​បន្លែ​រាប់ពាន់​គីឡូក្រាម​ត្រូវ​បាន​ទម្លាក់​តាម​យន្តហោះ​នៅលើ​រដ្ឋ​ញូ​វ សោត វេលស៍​(New South Wales )​ក្នុង​ការខិតខំ​ប្រឹងប្រែង​ផ្តល់​ចំណី​សត្វព្រៃ​ដែល​រងគ្រោះ​​ប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ត្រាលី​។​

​បន្លែ​ដែលជា​ចំណី​ដ៏​ច្រើន​សម្រាប់​សត្វព្រៃ គឺ​រួមទាំង​ដំឡូង និង​ការ៉ុត​។​

​លោក​ម៉ាក ឃី​ន រដ្ឋមន្ត្រី​ថាមពល​និង​បរិស្ថាន​សម្រាប់​រដ្ឋ​ញូ​វ សោត វេលស៍ បាន​និយាយថា​កាលពីដើម​ខែ​មករា អ្នកជំនាញ​មក​ពី​សកល​វិទ្យាល័យ​ក្រុង​ស៊ីដ​នី បាន​ប៉ាន់ស្មាន​ថា​សត្វព្រៃ​ចំនួន​៤៨០​លាន​ក្បាល បាន​ងាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ចាប់តាំងពី​ភ្លើង​ឆេះ​ព្រៃ​បាន​កើត​ឡើង​នៅ​រដ្ឋ​ញូ​វ សោត វេលស៍ ។​

​ក្រុម​អ្នក​ប្រយុទ្ធ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​របស់​ប្រទេស​នេះ​បាន​និយាយថា​ពួកគេ​បាន​បង្កើន​ការ​ខំ​ប្រែង​ពន្លត់ភ្លើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដោយសារ​មាន​​ការប្រែប្រួល​អាកាសធាតុ​៕​ប្រែ​សម្រួល​៖​សុខា​/sn

បន្លែ​រាប់ពាន់​គីឡូក្រាម​ទម្លាក់​តាម​យន្តហោះ​ដើម្បីឱ្យ​សត្វព្រៃ​រង​ប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​ស៊ី នៅ​អូស្ត្រាលី​