ទម្លាប់​ចម្អិន​អាហារ​៤​ងាយ​បង្ក​មហារីក​

534
ចែករម្លែក

​បច្ចុប្បន្ន​មនុស្ស​ជាច្រើន​យកចិត្ត ទុកដាក់​ក្នុងការ​ចម្អិន​អាហារ​យ៉ាងណា ឱ្យ​មើលទៅ​ទាក់ភ្នែក និង​ឆ្ងាញ់​មាត់ ដោយ​មិនដឹងថា ទម្លាប់​ខុសឆ្គង​មួយ ចំនួន ដោយ​អ​ចេតនា​ធ្វើឱ្យ​ខ្លួនឯង​និង គ្រួសារ​កើត​ជំងឺ​ដ៏​គ្រោះថ្នាក់ ។
​ ​
​ទម្លាប់​ទាំងនោះ​មានដូចជាៈ​

ចម្អិន​អាហារ​មួយ​មុខ​រួច​មិន លាង​ឆ្នាំង​ដោយ​បន្ត​ចម្អិន​មួយ​មុខ​ទៀត​
​ដោយសារ​សន្សំ​ពេលវេលា ឬ ឃើញ​ឆ្នាំង​នៅ​ស្អាត​ក្រោយពេល​ចម្អិន រួច​ម្ហូប​១​មុខ​, មនុស្ស​មួយចំនួន​មិន​លាង ឆ្នាំង ដោយ​បន្ត​ចម្អិនម្ហូប​១​មុខ​ទៀត ។ នេះ​ជា​ទម្លាប់​ខុសឆ្គង​, ព្រោះ​ខ្លាញ់ និង​អាហារ​នៅសល់​ជាប់​ឆ្នាំង​ប្រសិន ឆ្លងកាត់​ការ​ចម្អិន​នៅ​សីតុណ្ហភាព​ខ្ពស់ ម្តងទៀត អាច​បង្កើតជា benzopyrene ជា​សារជាតិ​បង្ក​ជំងឺមហារីក ។ អ្នកជំនាញការ​ទូន្មាន​គួរ​លាង សម្អាត​ឆ្នាំង ឱ្យ​ស្អាត​មុនពេល​ចម្អិន​អាហារ​បន្តទៀត​។​

ដាំ​ប្រេង​ដល់ពេល​ពុះ​ហុយផ្សែង​ទើប​ដាក់​អាហារ​ចូល​
ពេលនេះ សីតុណ្ហភាព​ប្រេង បាន​ឡើងដល់​២០០​អង្សា​សេ ។ ប្រសិន ដាក់​អាហារ​ចូល​ចម្អិន នៅពេលនេះ នឹង បង្កើត​សារជាតិ​បង្ក​មហារីក​, ទន្ទឹម​នោះ សារជាតិ​ជីវជាតិ​ក្នុង​អាហារ ក៏ត្រូវ​បាត់ បង់​ទៅ​យ៉ាងច្រើន ។ អាស្រ័យហេតុនេះ អ្នក​គួរ​ចម្អិន​តែ​ពេល​ប្រេង​នៅ​សីតុណ្ហភាព ពី​១៥០​ទៅ ១៨០ អង្សា​សេ ។ វិធី​សម្គាល់​គឺ​ងាយ​បំផុត ដោយ​អ្នក​គ្រាន់ តែ​យក​ចង្កឹះ​ជ្រលក់​ចូល​ប្រេង​, ប្រសិន​ឃើញ​ជុំវិញ​ចុង​ចង្កឹះ​មាន​ពពុះ ឧស្ម័ន​ច្រើន គឺជា​ពេល​គួរ​ដាក់​អាហារ ចូល​ចម្អិន ។​
​ ​
ការប្រើ​ប្រេង​ដដែលៗ​
ដោយសារ​ស្តាយ​និង​សន្សំសំចៃ មនុស្ស​ខ្លះ​បាន​យក​ប្រេង​ដែល​បាន​ចៀន ឬ បំពង​រួច មក​ចម្អិន​អាហារ​ផ្សេងទៀត ។ នេះ​ជា​ទម្លាប់​ដ៏​គ្រោះថ្នាក់ ចំពោះ​សុខភាព ព្រោះ​ប្រេង​ពេល​ដាំ​នៅ សីតុណ្ហភាព​ខ្ពស់ នឹង​បង្កើត​អាស៊ីត​ខ្លាញ់ បំប្លែង និង​ផលិតផល​អុកស៊ីតកម្ម​លីពីត​, ប្រសិន​បន្ត​រង​សីតុណ្ហភាព​ខ្ពស់​ម្តងទៀត នឹង​បង្កើត​សារជាតិ​បង្ក​មហារីក ។​
​ ​
បិទ​គម្រប​ពេល​ឆា​
នេះ​ជា​ទម្លាប់​គួរ​បោះបង់ចោល ជាបន្ទាន់ ព្រោះ​មិន​ត្រឹមតែ​ធ្វើឱ្យ​អាហារ បាត់បង់​ជីវជាតិ តែ​នៅ​បង្ក​គ្រោះថ្នាក់​ឱ្យ គ្រួសារ​ទាំងមូល ។​
​ ​
ពេល​ចម្អិន ទោះបី​អ្នក​ប្រយ័ត្ន ដល់​កម្រិតណា​ក៏​មិន​ចៀស​ផុតពី​ការ កកើត​បរិមាណ​ផ្សែង​ដ៏​ច្រើន ។ ការ ស្រាវជ្រាវ​ជាច្រើន​បាន​បញ្ជាក់ថា ផ្សែង ប្រេង​បង្ក​គ្រោះថ្នាក់​ឱ្យ​សុខភាព​មិន​ខុស អ្វី​ពី​ផ្សែង​បារី​, ប្រសិន​ស្រូប​ចូល​ច្រើន នឹង​បង្ក​រោគសញ្ញា​ដូចជា​ចង់​ក្អួត​, ឈឺទ្រូង​, ឈឺក្បាល ។ យូរអង្វែង ទៅ​មាន​ហានិភ័យ​កើត​មហារីក​សួត ។​
​ ​
ដើម្បី​ទប់ស្កាត់​រឿងនេះ ចូរ​អ្នក បើក​គម្រប​ពេល​ចម្អិន​អាហារ​, ច​ង្ក្រា​ន្ត​ក៏ត្រូវ​ស្រឡះ​ដោយ​ការ បើក​បង្អួច ឬ បំពាក់​ប្រព័ន្ធ​ស្រូប​ក្លិន ៕ ប្រែ​សម្រួល​: ខុម