ទម្លាប់​ញ៉ាំ​ចេក​រាល់ថ្ងៃ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព មិន​នឹកស្មាន​!

1355
ចែករម្លែក
  • 50
    Shares

​ផ្លែ​ចេក​គឺជា​ផ្លែឈើ​មានឱជារស​ឆ្ងាញ់ និង​ផ្តល់​សុខភាព​បំផុត​។ វា​ផ្ទុក​ទៅដោយ​ជីវជាតិ សំខាន់ៗ​ជាច្រើន ហើយ​ក៏មាន​ប្រយោជន៍​ចំពោះ​សុខភាព​ផ្លូវ​រំលាយ​អាហារ និង​បេះដូង​ដែរ​។ ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់ ផ្លែ​ចេក​ក៏​ជា​អាហារ​ស​ម្រន​ដ៏​ពេញនិយម​ផងដែរ​។
​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយចំនួន​នៃ​ផ្លែ​ចេក​ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រកឃើញ​៖

១.​ប្រឆាំង​ការ​កង្វះ​គ្រាប់​ឈាម​
​ដោយសារតែ​ជាតិ​ដែក​ខ្ពស់​ក្នុង​ផ្លែ​ចេក ដូច្នេះ​វា​ល្អ​បំផុត​សម្រាប់​អ្នក​ដែលមាន​បញ្ហា កង្វះ​គ្រាប់​ឈាម​។ ការ​កង្វះ​គ្រាប់​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែលមាន​ការថយចុះ​ចំនួន​អេ​ម៉ូ​គ្លូ​បី​ន ឬ​កោសិកា​គ្រាប់​ឈាមក្រហម​។ រឿងនេះ​នាំ​ឲ្យ​ពិបាក​ដកដង្ហើម អស់កម្លាំង និង​ស្លេកស្លាំង​។​

២.​សុខភាព​បេះដូង​
​ជាតិ​ប៉ូ​តា​ស្យូ​ម​គឺជា​ជាតិ​រ៉ែ​ម​យ​យ​ប្រភេទ​ដែល​សំខាន់​សម្រាប់​សុខភាព​បេះដូង​ជាពិសេស ល្អ​ក្នុងការ​គ្រប់គ្រង​សម្ពាធ​ឈាម​តែម្តង​។ ផ្លែ​ចេក​គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នេះ​ជាតិ ប៉ូ​តា​ស្យូ​ម​តែម្តង​។ គ្រាន់តែ​ផ្លែ​ចេក​ទំហំ​មធ្យម​មួយ ឬ​ទម្ងន់​១១៨​ក្រាម​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម ដែល​ត្រូវ​នឹង​តម្រូវការ​មនុស្ស​យើង​ប្រចាំថ្ងៃ​ប្រហែល ៩​ភាគរយ​ទៅហើយ​។​

៣.​ពង្រឹង​ដល់​សម្ពាធ​ឈាម​
​ប៉ូ​តា​ស្យូ​ម​គឺជា​តម្រូវការ​ដើម្បី​ជួយ​សម្រួល​ដល់​លំហូរ​ឈាម និង​បង្គ្រប់​ជាតិ​ទឹក​ក្នុង​រាងកាយ ដើម្បី​កោសិកា​ទាំងអស់​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់​។ ជាមួយគ្នានេះដែរ​ប៉ូ​តា​ស្យូ​ម​អាច ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដែល​កំពុងតែ​ឡើង​ខ្ពស់​ដោយសារតែ​ឥទ្ធិពល​របស់​ជាតិ​សូ​ដ្យូ​ម ក្នុង​ឈាម​បាន​។ អ្នក​អាច​ទទួលបាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ពី​ប្រភព​អាហារ​ជាច្រើន​ដូចជា បន្លែ ផ្លែឈើ​ស្រស់ៗ និង​ផ្លែ​ចេក​។​

៤​.ពង្រឹង​ដល់​ផ្លូវ​រំលាយ​អាហារ​
​ផ្លែ​ចេក​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ ទាំង​រលាយ និង​មិន​រលាយ​។ ជាតិ​សរសៃ​ជា​ជីវជាតិ​ដ៏ សំខាន់​ក្នុង​រាងកាយ​ដោយសារតែ​វា​ជួយ​សម្រួល​ដល់​ល្បឿន​នៃ​ការរំលាយ​អាហារ​។ ការ​ញ៉ាំ​ផ្លែ​ចេក​មួយ​ផ្លែ​នឹង​ជួយ​ឲ្យ​អ្នក​ឆ្អែត​បានយូរ និង​ជួយ​ដល់​បញ្ហា​ទល់លាមក​ទៀតផង​។​

៥.​សុខភាព​តម្រងនោម​
​ប៉ូ​តា​ស្យូ​ម​គឺជា​របស់​ដ៏​សំខាន់​សម្រាប់​មុខងារ​តម្រងនោម​ប្រកបដោយ​សុខភាព និង​គ្រប់គ្រង សម្ពាធ​ឈាម​ផង​។ ដោយសារតែ​ផ្លែ​ចេក​ជា​ប្រភព​ជាតិ​ប៉ូ​តា​ស្យូ​ម​ដ៏​ល្អ​មួយ ដូច្នេះ​វា​មាន ប្រយោជន៍​ក្នុងការ​ថែរក្សា​សុខភាព​របស់​តម្រងនោម​។ អ្នក​ដែល​ញ៉ាំ​ផ្លែ​ចេក​២​ទៅ​៣​ដង ជា​រៀងរាល់​សប្តាហ៍​ទំនងជា​បន្ថយ​ការកើត​ជំងឺ​តម្រងនោម​បាន ៣៣​ភាគរយ​ដែរ​៕ ដោយ​: health.com.kh