ទម្លាប់​ញ៉ាំ​អាហារ​៦​យ៉ាង ដែល​ធ្វើឱ្យ​ស្ត្រី​ជប៉ុន​តែងតែមាន​រាង​ស្អាត​ជានិច្ច​

98

​ជប៉ុន​គឺជា​ប្រទេស​ដែលមាន ភាពល្បីល្បាញ​មួយ​ខាង​ផ្នែក​ទំនៀម ទម្លាប់​ដ៏​អស្ចារ្យ ការកែច្នៃ​អ្វីៗ ដែល​ថ្មី និង​មាន​គោលការណ៍​ចំពោះ​ខ្លួន​ខុសគេ ព្រមទាំង​របៀប​រស់នៅ​យ៉ាង​ល្អ ។ ចំពោះ​ប្រជាជន ជប៉ុន​វិញ ក៏ត្រូវ​បាន​គេ ស្គាល់​ទៀតថា ជា​មនុស្ស​ដែលមាន ភាព​សមសួន​ខាង​រាងកាយ​ខ្លាំង​ជាង គេ​បំផុត​ក្នុង​លោក​ដែរ​។ សម្រាប់​ស្ត្រីៗ វិញ ក៏​ល្បី​ថា​មាន​សម្រស់​ស្រស់ស្អាត និង រាង​ស្វែ​ល​ដែរ ។ យ៉ាងណាមិញ​ចំពោះ មូលហេតុ​នៅ​ពីក្រោយ​រឿងនេះ ដោយ សារ​តែ​ប្រជាជន​ជប៉ុន​ទាំងអស់​មាន ទម្លាប់​ញ៉ាំ​អាហារ​ដូចខាងក្រោម​នេះ​:
​ ​
​ញ៉ាំ​អាហារ​ដែលមាន​ជីវជាតិ ប្រកបដោយ​តុល្យភាព ជាពិសេស​ការ ញ៉ាំ​បន្លែ ត្រី ផ្លែឈើ បាយ សណ្តែក សៀង និង​តែ​បៃតង ដែល​វា​សុទ្ធសឹងតែ សម្បូរ​ជីវជាតិ និង​អង់​ទី​អុកស៊ីដ​ង់​ដែល​ប្រឆាំង នឹង​ភាព​ចាស់​មិនដែល​ចោល ឡើយ​នូវ​ទម្លាប់​ញ៉ាំ​អាហារ​ពេលព្រឹក ព្រោះ​វា​ជាហេតុ​នាំឱ្យ​ពួកគេ មិន​ញ៉ាំ​អាហារ ថ្ងៃត្រង់ និង​ពេលយប់​ច្រើនៗ​ឡើយ​។​
​ ​
​មូល​ហេតុដែល​ស្ត្រី​ជនជាតិ អាស៊ី​មាន​រាង​ស្លី​ម​ជាង​ស្ត្រី​នៅ​តំបន់ លោកខាងលិច​ដោយសារ​តែ​ពួកគេ មាន​ទម្លាប់​ញ៉ាំ​បាយ​របៀប​ចម្អិន​អាហារ មាន​លក្ខណៈ​ខុសគេ​ដោយ​អាហារ​ជប៉ុន​ច្រើនតែ​ចម្អិន តាម​ទំនៀមទម្លាប់ ដូចជា​រំងាស់ ស្ល ឬ​អាំង ហើយ​ភាគ ច្រើន​គឺ​ញ៉ាំ​ជា​សាច់​ត្រី និង​ប្រើ​របស់ ធម្មជាតិ​ដើម្បី​បង្កើត​រសជាតិ​ដល់​អាហារ​ទម្លាប់​ញ៉ាំ​អាហារ​ដែល​ខុសគេ​ដោយ ញ៉ាំ​អាហារ​យឺតៗ និង​ញ៉ាំ​តិចៗ​ជាមួយ នឹង​ការប្រើ​ចង្កឹះ​ចាប់​អាហារ ។ អ្វីដែល សំខាន់​គឺ​គេ​ប្រើ​ចាន​ដាក់​បាយ​តូចៗ ដើម្បី​ចៀសវាង​ការ​ញ៉ាំ​ច្រើនៗ​
​ ​
​ជនជាតិ​ជប៉ុន​កម្រ​ញ៉ាំ​បង្អែម ណាស់​លុះត្រាតែ​ស្ថិតក្នុង​កម្មវិធី ពិសេស​ណាមួយ​ប៉ុណ្ណោះ ដូច្នេះ​វា​នឹង មិន​ងាយ​ធ្វើឱ្យ​ពួកគេ​ធាត់​ឡើយ ៕ ដោយៈ health.com.kh