ទម្លាប់​ទាំងនេះ​អាច​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​បាន (​មានការ​យល់ស្រប​ពី​វិទ្យាសាស្ត្រ​)

1139
ចែករម្លែក

សម្រាប់​មនុស្ស​នាពេល​បច្ចុប្បន្ន​នេះ ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​តែងតែ​ជា​រឿង​មិនអាច​ចៀសផុត​ឡើយ ចាប់ពី​ស្ទះចរាចរណ៍ រហូតដល់​មេ​ស្តី​ឲ្យ​តែម្តង​។ សំណាង​ដែរ មានរឿង​ច្រើនណាស់​ដែល​អ្នគ​អាច​ធ្វើបាន​ដើម្បី​គ្រប់គ្រង​ស្ត្រេ​ស​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​អាច​សង្គ្រោះ​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្តបាន​យ៉ាង​ល្អ​ទៀតផង​។​

​អ្នកជំនាញ​ជាច្រើន​បាន​ណែនាំ​អ្នក​ឲ្យ​មាន​ទម្លាប់​ល្អៗ​ជាច្រើន​ក្នុង​ជីវិត​ដើម្បី​អាច​កាត់បន្ថយ​ភាព​ស្ត្រេ​សទាំង​នោះបាន​។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​ល្អៗ​មួយចំនួន​ដែល​អ្នកវិទ្យាសាស្ត្រ​អះអាងថា​អាច​គ្រប់គ្រង និង​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​បាន​យ៉ាង​ល្អ​៖

– រៀន​ចាក់អាវ​
– ការសរសេ​កំណត់ហេតុ​
– អាន​សៀវភៅ​
– ដើរ​កម្សាន្ត​អារម្មណ៍​
– រាំលេង​
– ហាត់​ក្បាច់​យូ​ហ្គា​
– ការ​ថែ​សួន​
– ការ​ចម្អិន​អាហារ​ញ៉ាំ​ដោយ​ខ្លួនឯង​៕ ដោយ​: www.health.com.kh / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​