ទម្លាប់​ផឹក​កាហ្វេ​បែបនេះ ទើប​ជួយ​ឱ្យ​រាងកាយ​រឹងមាំ​

347
ចែករម្លែក

​ការសិក្សា​ស្រាវ​ជាវ​ជាច្រើន​បានបង្ហាញ​ឱ្យដឹង​អំពី​អត្ថប្រយោជន៍​រាប់មិនអស់​នៃ​ការ​ទទួលទាន​កាហ្វេ​ចំពោះ​សុខភាព​។ ទោះជា​យ៉ាងណា​កាហ្វេ​ក៏​នឹង​ផ្ដល់​ផលប៉ះពាល់​គួរ ឱ្យ​ព្រួយបារម្ភ​ប្រសិនបើ​ទទួលទាន​លើស​កម្រិត​។

១. ទទួលទាន​កាហ្វេ​ដោយ​មិន​ដាក់​ស្ករ​
តាមពិតទៅ​យើង​គ្រប់គ្នា​គួរ​ទទួលទាន​កាហ្វេ​ដោយ​មិន​ដាក់​ស្ករ ឬ​បន្ថែម​ជាតិ​ផ្អែម សិប្ប​និមិត្ត​ផ្សេងៗ​ចូល​។ នោះ​ក៏​ព្រោះតែ​ស្ករស ឬ​ជាតិ​ផ្អែម​ជា​គ្រឿងផ្សំ​ដ៏​គ្រោះថ្នាក់ បំផុត​មួយ​ចំពោះ​សុខភាព​នៅពេល​ទទួលទាន​ច្រើន​។ ប្រសិនបើ​អ្នក​ឃ្លាន​ផ្អែម​មិនអាច ទ្រាំ​បាន ឬ​មិនចេះ​ទទួលទាន​កាហ្វេ​មិន​ដាក់​ស្ករ ចូរ​ព្យាយាម​ប្រើប្រាស់​ជាតិ​ផ្អែម ធម្មជាតិ​ចូល​វិញ ឬ​កាត់បន្ថយ​បិ​រ​មាណ​ជាតិ​ស្ករ​ពាក់កណ្ដាល​។​

២. ចៀសវាង​ទទួលទាន​កាហ្វេ​ក្រោយ​ម៉ោង ២ រសៀល​
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​កាហ្វេ​ជា​ភេសជ្ជៈ​ម្យ៉ាង​ដែលមាន​ប្រសិទ្ធ ភាព ជួយ​ឱ្យ​ស្វាង​ងងុយគេង​ហេតុនេះ​ការទទួល​ទាន​វា​លើស​កម្រិត​អាច​បង្ក​ផលប៉ះ ពាល់ ដល់​ដំណេក​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​គេង​លក់បាន​ស្រួល​អ្នក​គួរ​ទទួលទាន​កាហ្វេ​ត្រឹម ២ ទៅ ៣ កែវ​នៅពេល​ព្រឹក​ហើយ​ចៀសវាង​ទទួលទាន​កំឡុង ពេល​ក្រោយ​ម៉ោង ២ ទៅ ៣ រសៀល​។​ប្រសិនបើ​មិនអាច​ទ្រាំ​បាន​អ្នក​អាច​សាកល្បង ទទួលទាន​តែ​ជំនួស​វិញ នៅពេល​រសៀល​។​

៣. កុំ​ទទួលទាន​កាហ្វេ​តែមួយ​មុខ​នៅពេល​ព្រឹក​
ការ​ទទួលទាន​ភេសជ្ជៈ​នេះ​នៅពេល​ព្រឹក​ដោយ​មិនទាន់​ទទួលទាន​អ្វី​សោះ​អាច​បង្ក​ផលប៉ះពាល់​អាក្រក់​ច្រើនជាង​ល្អ​ចំពោះ​សុខភាព​។ កាហ្វេ​បង្កើន​អាស៊ីត​ក្រពះ​ដែល បណ្ដាលឱ្យ​ពិបាក​រំលាយ​អាហារ និង​ក្រហាយ​ទ្រូង​។ វា​ក៏​អាច​បង្ក​ប៉ះពាល់​ដល់​ប្រព័ន្ធ សរសៃប្រសាទ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​តប់ប្រមល់​ផងដែរ​។​

៤. កុំ​ឆុង​កាហ្វេ​ជាមួយ​ទឹក​ដែល​មិនបាន​ច្រោះ​ត្រឹមត្រូវ​
មនុស្ស​ភាគច្រើន​ប្រើប្រាស់​ទឹក​ពុះ​ក្នុងការ​ឆុង​កាហ្វេ​ដោយ​មិន​ចាប់អារម្មណ៍​ថា​តើ​ទឹក​ដែល​យកមក​នោះបាន​ច្រោះ​ត្រឹមត្រូវ​ឫ​អត់​ឡើយ​។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​កាហ្វេ​ដែល ប្រើប្រាស់​ទឹក​ច្រោះ​ស្អាត​មក​ឆុង​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា ថែមទាំង​មិន​ផ្ទុក​នូវ​ជាតិ​លោហៈ​ពី​បំពង់​ទឹក​ចាស់ៗ ឬ​ជាតិ​ក្ល៉​រូ​អ៊ី​ន​ទៀតផង​។​

៥. ចៀសវាង​ទទួលទាន​កាហ្វេ​លើស​កំរិត​
កាហ្វេ​ជា​ប្រភេទ​ភេសជ្ជៈ​ម្យ៉ាង​ដែល​អាចធ្វើឱ្យ​អ្នកទទួល​ទាន​ញៀន​បាន​យ៉ាង​ងាយ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចៀសផុត​បញ្ហា​ញ័រ ឈឺក្បាល ឬ​អាកា​រៈ​ផ្សេងទៀត​នៃ​ការ ញៀន​កាហ្វេ ចូរ​ព្យាយាម​កម្រិត​ការទទួល​ទាន​របស់​អ្នក​៕ ដោយៈ health.com.kh

#