ទម្លាប់​មួយចំនួន​ដែលធ្វើ​ឲ្យ​ក្មេងៗ​សព្វថ្ងៃ​ងាយ​ខ្សោយតម្រងនោម និងជំងឺ​បេះដូង​

1062
ចែករម្លែក

ទម្លាប់​ប្រចាំថ្ងៃ ក៏​ចូលរួម​នៅក្នុង​ការកំណត់​មើល​សុខភាព​របស់​អ្នក​រក្សាបាន​ស្ថិរភាព ឬ អត់ ។ មនុស្ស​វ័យក្មេង​ភាគច្រើន តែងមាន​ទម្លាប់​ខាងក្រោម​នេះ ដែល​ងាយ​ធ្វើ​ឲ្យ​កើត​ជំងឺ​ខ្សោយតម្រងនោម និង បេះដូង ។​

ទទួលទាន​កាហ្វេ​, តែ​, ភេសជ្ជៈ មាន​អាល់កុល​ច្រើន​
​សារធាតុ​កាហ្វេ​អ៊ី​ន​មាន​ច្រើន​ក្នុង​កាហ្វេ និង​តែ​នឹងធ្វើ​ឲ្យ​អ្នក​ពិបាក​គេង ឬ គេង​មិន​ស្កប់ ហើយ​ពិសេស​តម្រងនោម នឹងត្រូវ​ធ្វើការ​នឿយហត់​ជាង​, ប្រសិន​រក្សា​ទម្លាប់​នេះ​យូរៗ​ទៅ នឹង​ងាយ​កើត​ជំងឺ​តម្រងនោម ឬ ខ្សោយតម្រងនោម ។​

​បរិភោគ​សាច់​ច្រើន​
​ការបរិភោគ​សាច់​ច្រើន​នៅពេល​យប់ អាចបង្កើត​អាស៊ីត​យ៉ាងច្រើន​ក្នុង​ឈាម បង្ក​ស្ថានភាព​តម្រងនោម បាត់​តុល្យភាព​កម្រិត PH ហើយ​តម្រងនោម​ក៏​នឹងត្រូវ​ធ្វើការ​ច្រើនជាង ដោយសារ​សាច់​ជា​អាហារ​ពិបាក​រលាយ ។​

​បរិភោគ​ប្រៃ​ពេក​
​ការបរិភោគ​របស់ប្រៃ​ច្រើន នឹងធ្វើ​ឲ្យ​តម្រងនោម​ត្រូវ​ធ្វើការ​ច្រើនជាង ដើម្បី​កម្ចាត់​ចោល​បរិមាណ​អំបិល​លើស​, ផ្តើម​ពី​នោះ ធ្វើ​ឲ្យ​មុខងារ​តម្រងនោម​ត្រូវ​ចុះខ្សោយ និង​នាំ​ដល់​ស្ថានភាព​រក្សា​ទឹក​, លើសឈាម ។​

បរិភោគ​របស់​ផ្អែម​ច្រើន​
​របស់​ផ្អែម​ក៏ត្រូវ​បាន​ចាត់​ចូលក្នុង​អាហារ​មិនត្រូវ​បរិភោគ​ច្រើន​នៅពេល​យប់ ព្រោះ​វា​ងាយ​នាំ​ដល់​ជំងឺ​ធាត់​, ទឹកនោមផ្អែម​, លើសឈាម​, ជំងឺ​សរសៃឈាម និង​ជំងឺ​តម្រងនោម ។​

​អត់ងងុយ​ដល់​យប់​ជ្រៅ​
​ការ​គេង​មិន​គ្រប់ ៧ ទៅ ៨ ម៉ោង ក្នុង​១​ថ្ងៃ នឹង​ឲ្យ​តម្រងនោម​ងាយ​ខូច​, បង្ក​ភាពមិនប្រក្រតី​នាឡិកា​ជីវសាស្ត្រ , ងាយ​កើត​ស្ត្រេ​ស​, ជំងឺ​ធ្លាក់​ទឹកចិត្ត និង​សរសៃឈាម​បេះដូង ៕ ប្រែ​សម្រួល​: ខុម