ទម្លាប់​ល្អ​ទាំង​៧ ជា​ជំហាន​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​អាជីប​ការងារ​និង​អាជីវកម្ម​

762
ចែករម្លែក
  • 220
    Shares

​ដោយ​: សុផល / ភ្នំពេញ​: ទម្លាប់​ល្អ​ទាំង​៧ ដែល​ភាសា​អង់គ្លេស​ហៅថា « 7 Habits » បាន​ត្រូវគេ​ចាត់ទុកថា ជា​វិធីសាស្ត្រ​មួយ​ឆ្ពោះទៅរក​ភាពជោគជ័យ​នៅក្នុង​អាជីវកម្ម​និង​អាជីព​ការងារ​។​
​ទម្លាប់​ទាំង​៧​នេះ មាន​៖១- បង្កើន​ភាពម្ចាស់ការ​លើ​ការងារ​របស់ខ្លួន ២-​ជំនាញ​រៀបចំ​ផែនការ​ការងារ​ច្បាស់លាស់ ៣-​ជំនាញ​គ្រប់គ្រង​និង​ចាត់ចែង​អាទិភាព​ការងារ​សំខាន់​មុន ៤-​ជំនាញ​គិត​បែប​ឈ្នះៗ​ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​៥-​បង្កើន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​ទំនាក់ទំនង​៦-​បង្កើន​ការសហការ​គ្នា​ដែលមាន​ភាព​ច្នៃប្រឌិត​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​រួម​និង​ទី​៧-​ជំនាញ​ដើម្បី​សម្រេច​ជោគជ័យ​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ​។​

​ក្នុង​គោលបំណង​ចែករម្លែក​ចំណេះដឹង​និង​បទពិសោធន៍ អំពី​ទម្លាប់​ល្អ​ទាំង​៧​នេះ​ជូន​ទៅដល់​សិស្ស អាណាព្យាបាល អ្នកធ្វើអាជីវកម្ម និង​សាធារណជន ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប​(WEG) បានរៀបចំ​សិក្ខាសាលា​មួយថ្ងៃ​ពេញ​ស្តីពី​« ទម្លាប់​ល្អ​ទាំង​៧​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​បុគ្គល​ឆ្នើម​» នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​
​លោក ប៉ិច បូ​ឡែ​ន ប្រធាន​នាយក​ប្រតិបត្តិ​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប​បាន​ថ្លែងថា​៖ សិក្ខាសាលា​ថ្ងៃនេះ​ជា​សិក្ខាសាលា​១ ក្នុងចំណោម​សិក្ខាសាលា​ទាំង​បួន​ធំៗ សម្រាប់​អាណាព្យាបាល​និង​ដៃគូ​អាជីវកម្ម​។ សិក្ខាសាលា​ស្តីពី «​ទម្លាប់​ល្អ​ទាំង​៧​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​បុគ្គល​ឆ្នើម​» មាន​គោលបំណង​ផ្តល់ជូន​នូវ​ចំណេះដឹង ជំនាញ ដល់​ឪពុកម្តាយ​ឬ​អាណា​ព្យា​ល​សិស្ស ដែលជា​បុគ្គលិក​រដ្ឋ ឯកជន អង្គការ​សង្គម​ស៊ីវិល​និង​ជា​ម្ចាស់​អាជីវកម្ម សម្រាប់​ជា​ទុន និង​សមត្ថភាព ដើម្បី​អភិវឌ្ឍ​ចំណេះដឹង ជំនាញ​និង​អាជីព​របស់​ពួកគាត់​។​សិក្ខាសាលា​៣​ទៀត​ដែល​ធ្វើឡើង​ក្នុង​ថ្ងៃ​តែមួយ​នៅ​សាខា​ផ្សេងៗ​នោះ ផ្តោតលើ « ទម្លាប់​ល្អ​ក្នុង​ក្រុមគ្រួសារ​» «​ការបង្កើត​អាជីវកម្ម​ល្អ​» និង​ស្តីពី «​ការអភិវឌ្ឍ​អាជីវកម្ម​ល្អ​»​។​

​លោក​ប្រធាន​នាយក​ប្រតិបត្តិ​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​គូសបញ្ជាក់ថា​« ជួនកាល​យើង​មានចំណេះ​ជំនាញ​ហើយ តែ​ផ្នត់គំនិត និង​ទម្លាប់​យើង​មិនល្អ អ្នកខ្លះ​ចង់​បង្កើត​ទម្លាប់​ល្អ​តែ​មិនដឹង​ត្រូវធ្វើ​ដូចម្តេច ដូច្នេះ​សិក្ខាសាលា​ស្តីពី​ទម្លាប់​ល្អ​ទាំង​៧​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ជូន​ពួកគាត់​ថា​តើ​ត្រូវអនុវត្ត​ដូចម្តេច​»​។​

​លោក​បាន​លើកឡើងថា​៖​ទម្លាប់​ទី​១ គឺ​ត្រូវមាន​ភាពម្ចាស់ការ​និង​ទំនួល​ខុសត្រូវ​ដោយ​ខ្លួនឯង ទម្លាប់​ទី​២ មាន​ផែនការ​ត្រឹមត្រូវ ទម្លាប់​ទី​៣ ចេះ​បែង​ចែង​អាទិភាព ទម្លាប់​ទី​៤ គិត​អ្វី​បែប​ឈ្នះៗ​ដែល​ផ្តល់​ផលប្រយោជន៍​ទាំងសងខាង ទម្លាប់​ទី​៥​យើង​ត្រូវ​យល់​ពី​គេ​សិន​ចាំ​ឱ្យគេ​យល់​ពី​យើង ទី​៦ ត្រូវ​ចេះ​ទំនាក់ទំនង និង​ទី​៧ ការអភិវឌ្ឍ​ចិត្ត កាយ​។​
​សាលា​វ៉េ​ស​ឡាញ និង​សាលា​ដៃគូ បាន​ប្រើ​ទម្លាប់​ទាំង​៧​នេះ ដើម្បី​អភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ​ដល់​សិស្ស​និង​ក្រុមគ្រួសារ​។​រហូតមកដល់​ពេលនេះ មាន​សាលា​ជាច្រើន​បាន​យក​«​ទម្លាប់​ទាំង​៧​នេះ​»​ទៅប្រើ​ប្រាស់​ដើម្បី​បណ្តុះបណ្តាល​សិស្ស​ដូចជា​៖​សាលា​អាស៊ាន​អ៊ី​ន​ធើ​ណា​ស្យូ​ណា​ល់​(​ភ្នំពេញ​) សាលា​ញូ​វ​ថោ​ន​(​កំពង់ស្ពឺ​) សាលា​បណ្តុះ​វិជ្ជា​(​កំពង់ចាម​) សាលា​យូ​អេស​អ៊ី​ន​ធើ​ណា​ស្យូ​ណា​ល់​(​បាត់ដំបង សៀមរាប ភ្នំពេញ​) សាលា​អេ​ឡេ​ហ្គិ​ន​អ៊ី​ន​ធើ​ណា​ស្យូ​ណា​ល់​(​ប៉ោយប៉ែត​) ហើយ​នៅមាន​សាលា​ជាច្រើន​ទៀត កំពុង​ចាប់អារម្មណ៍​ចង់​ទិញ​សិទ្ធិ​ប្រ​ប្រាស់​កម្មវិធី «​ទម្លាប់​ទាំង​៧» ពី​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប​ដែលជា​អ្នក​ចែកចាយ​ផ្តាច់មុខ​នៅ​កម្ពុជា​។​

​លោក ប៉ិច បូ​ឡែ​ន បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញា​ថា​ក្រុមហ៊ុន វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​នៅតែ​បន្ត​ស្វែងរក​កិច្ចសហប្រតិបត្តិការ និង​ការវិនិយោគ​ជាមួយ​គ្រឹះស្ថាន​អប់រំ វិនិយោគ​គិ​ន​ជាតិ និង​អន្តរជាតិ​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​គុណភាព​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​។ ទិសដៅ​វិនិយោគ​របស់់​ក្រុមហ៊ុន​យើង មានដូចជា​ការបើក​ម​ជ្ឈ​មណ្ឌល​ភាសាបរទេស​សម្រាប់​ការងារ​ពាណិជ្ជកម្ម និង​ការទំនាក់ទំនង​ការងារ សាលា​បណ្តុះបណ្តាល​បច្ចេក​ទេស​និង​វិជ្ជាជីវៈ និង​មជ្ឈមណ្ឌល​អភិវឌ្ឍ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​៕ ល​