ទម្លាប់​អាក្រក់​ទាំង​បួន​ធ្វើឱ្យ​សរសៃឈាម​អ្នក​ឆាប់​ចាស់

329

​បើ​អ្នកមាន​ទម្លាប់​ទាំងឡាយខាងក្រោម​នេះ អ្នក​គួរតែ​កែ ព្រោះ​វាអាចធ្វើឱ្យ​សរសៃឈាម​របស់​អ្នក​ងាយ កើតមាន​បញ្ហា​ណាស់​។ តើ​មាន​អ្វីខ្លះទៅ​?
​ ​
១.​នៅពេលដែល​អ្នក​ហាត់ប្រាណ​តិច ហើយ​មិន​ហាត់ប្រាណក្រោយ​ពេលបាយ​រួចវា​នឹង​ធ្វើឱ្យសរសៃឈាម​របស់​អ្នក​ពោរពេញ​ទៅដោយ​សំរាម​។​

២.​នៅពេលដែល​អ្នក​បរិភោគ មិន​ទៀងពេល ឬ​ពិសា​អាហារ​ដែល មាន​ខ្លាញ់​ខ្ពស់ ឬ​ជាតិ​ស្ករ​ខ្ពស់ វា​នឹងធ្វើ ឱ្យ​សរសៃឈាម​របស់​អ្នក​ងាយ​កើត មាន​ជំងឺ​ណាស់​។​
​ ​
៣.​ការជក់បារី​ច្រើន ឬ​ញ៉ាំ ស្រា​ច្រើន នឹង​ធ្វើឱ្យ​សរសៃឈាម​របស់ អ្នក​ឆាប់​ខូច​ជាខ្លាំង​។​
​ ​
៤.​នៅពេលដែល​អ្នក​ខឹង ច្រើន ឬ​រង​សម្ពាធ​ខ្លាំង សរសៃឈាម របស់​អ្នកនឹង​រីក​ធំ ឈាម​នឹង​ដើរ​មិន ស្រួល​។ ជា​ហេតុដែល​ធ្វើឱ្យ​សរសៃ ឈាម​អ្នក​រង​សម្ពាធ​ជាខ្លាំង​។ ដូចនេះ អ្នក​គួរតែ​កែ​ចោល​ទម្លាប់​ទាំង​បួន​នេះ ទើប​សរសៃឈាម​អ្នក​មិន​ងាយ ប្រឈមមុខ​នឹង​បញ្ហា​ទាំងឡាយ ៕ ដោយៈ health.com.kh​