ទម្លាប់​អាក្រក់​ប្រាំ​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់​មិន​ឈប់​

211

​ទោះបី​អ្នក​បាន​តម​របស់​ផ្អែម និង​អាហារ​លឿន​ក្នុង​រយៈពេល​វែង ហើយ ព្យាយាម​ហាត់ប្រាណ​ជាប្រចាំ ក៏ដោយ​… តែ​ប្រសិនបើ​អ្នក​នៅតែ​រក្សា ទម្លាប់​អាក្រក់​ទាំងនេះ អ្នកនឹង​មិនអាច​បញ្ចុះ​ទម្ងន់​បាន​ដូច​ចិត្ត នោះឡើយ ។​

​១-​គេង​ច្រើនពេក​
​ពេល​អ្នក​គេង​តិចពេក សរីរាង្គ នឹង​បង្កើត​អ័រម៉ូន Cortisol ដើម្បី​ប្រតិកម្ម នឹង​សភាព​តានតឹង ហើយ​អ័រម៉ូន​នេះ ក៏​ធ្វើឱ្យ​កើន​អារម្មណ៍​ឃ្លាន​របស់​អ្នក ។ ប៉ុន្តែ​គេង​ច្រើនពេក​ក៏​មិន​ផ្តល់​ប្រយោជន៍ អ្វី​ដែរ ។ តាម​ការស្រាវជ្រាវ​, គេង​ច្រើន ជាង​១០​ម៉ោង​ក្នុង​មួយថ្ងៃ នឹង​ធ្វើឱ្យ​ទម្ងន់ កើនឡើង ។ វេជ្ជបណ្ឌិត ទូន្មាន​អ្នក​គួរ គេង​គ្រប់គ្រាន់​ពី​ប្រាំពីរ​ទៅ​ប្រាំបួន​ម៉ោង ក្នុង​មួយថ្ងៃ ។​

២-​មិន​ប្រាស្រ័យ​ជាមួយ​ពន្លឺ​ថ្ងៃ​
​ចូរ​បើក​បង្អួច​ភ្លាម ពេល​ទើប​ភ្ញាក់​ពី​ដំណេក ព្រោះ​ពន្លឺ​របស់​ព្រះអាទិត្យ នាពេល​ព្រឹក​ព្រលឹម អាចជួយ បង្កើន​ការ​បំប្លែង​សារជាតិ​ក្នុង​សរីរាង្គ និង​ជួយ​ឱ្យ​អ្នក​ភ្លឺស្វាង ស្វាគមន៍​ថ្ងៃ​ថ្មី ។ រាល់​ព្រឹក​អ្នក​គួរ​សំដិល ថ្ងៃ​ពី​២០​ទៅ​៣០ នាទី ។​
​ ​
៣-​គ្រែ​គេង​គ្មាន​សណ្តាប់​ធ្លាប់​
​ការទុកឱ្យ​គ្រែ​គេង​រាយប៉ាយ គ្មាន សណ្តាប់​ធ្លាប់​ក៏​ជះឥទ្ធិពល​ដល់​ទម្ងន់ របស់​អ្នក​, រឿងនេះ​ស្តាប់ទៅ ហាក់​ចម្លែក តែ​នោះ​ជាការ​ពិត​។ តាម​ការស្រាវជ្រាវ មួយ​ពី​អង្គការ​ដំណេក​ជាតិ​អាមេរិក​អ្នកមាន គ្រែ​គេង​រៀបរយ​ល្អ និង​ស្អាត បាត នឹងមាន​ដំណេក​ស្រួល និង​ស្កប់ ជាង ។ ប្រការនេះ​នឹង​ជួយ​អ្នក ឱ្យមាន​ទម្ងន់​សមស្រប ។​
​ ​
៤-​មិន​ចាប់អារម្មណ៍​ដល់​ទម្ងន់​
​ពួក​អ្នកស្រាវជ្រាវ​អាមេរិក បាន​បញ្ជាក់ថា ការតាមដាន​តួលេខ ទម្ងន់​ជាប្រចាំ ក៏​ជា​បច្ចេកទេស​មួយ​ជួយ ដល់​ការបញ្ចុះ​ទម្ងន់ ។ ពេលវេលា​ល្អ បំផុត ដើម្បី​ឡើងលើ​ជញ្ជាំង គឺ​នៅពេល​ព្រឹក​មុនពេល​បរិភោគ ឬ​ទទួលទាន ភេសជ្ជៈ​អ្វីមួយ ។ ដោយសារ​រាងកាយ នឹង​បាត់បង់​ទឹក​បន្ទាប់ពី​ពេលយប់ ហេតុ នេះ អ្នក​អាច​ដឹង​ប្រាកដ​ទម្ងន់​របស់ខ្លួន នៅពេល​ព្រឹក ។​
​ ​
៥-​បរិភោគ​អាហារ​ព្រឹក តិចពេក​
​ពួក​អ្នកស្រាវជ្រាវ​សង្កត់ធ្ងន់ ថា អាហារ​ពេលព្រឹក​ចាំបាច់​ត្រូវយក ចិត្ត​ទុកដាក់​ជាពិសេស ។ របប​អាហារ ត្រឹមត្រូវ​មួយ គឺ​ត្រូវមាន​គ្រប់​សារជាតិ ដូចជា​ប្រូតេអ៊ីន (​សាច់​សុទ្ធ​), ជាតិ​ម្សៅ (​បាយ​, នំប៉័ង​…) និង​អាហារ​លាង​មាត់ មួយចំនួន ដើម្បី​បំពេញ​ជាតិ​សរសៃ ៕ ប្រែ​សម្រួល​៖ រតនៈ​