ទម្លាប់​អាក្រក់​៤​នេះ អ្នក​ម្តាយ​មិន​កែ នឹង​ឆ្លង​ដល់​កូន​ក្នុង​ផ្ទៃ​ភ្លាម​

1096
ចែករម្លែក

យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​អាក្រក់​ដែល​អាច​ឆ្លង​ដល់​កូន​ក្នុង​ផ្ទៃ​នៅពេលដែល​អ្នក​ម្តាយ​មិន​កែ​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ​?

1. ប្រសិនជា​អ្នកមាន​ចរិត​ឆាប់​មួល​ម៉ៅ អ្នក​គួរតែ​រៀន​រក្សា​ចិត្ត​ឲ្យ​ស្ងប់ ដោយ​មិនគួរ​ឆេវឆាវ ទៀត​ទេ ព្រោះ​បើ​ចិត្ត​អ្នក​តែង​ឡើង​ចុះ​មិន​ទៀង​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ យ៉ាង​លឿន​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ក្លាយជា​ក្មេង​ចិត្ត​ក្តៅ​ក្រោយ​សម្រាល​ចេញមក​។​

2. បើ​អ្នកមាន​ទម្លាប់​មិន​បរិភោគ​គ្រប់មុខ ដោយ​មិន​ព្រម​ញ៉ាំ​អាហារ​នេះ ឬ​អាហារ​នោះ នឹង​អាច​ឆ្លង​ដល់​កូន​ក្នុង​ផ្ទៃ​យ៉ាង​ងាយ​។ នៅពេលដែល​កូន​ចេញមក កូន​នឹង​ឆ្លង​ចរិត​នេះ​តាម​អ្នក ដោយ​ពិបាក​ពិសា​របាយ​ខ្លាំងណាស់​។ ជាពិសេស បើ​អ្នក​ញ៉ាំ​មិន​គ្រប់​អ្នកនឹង​មិនអាច​ផ្តល់ សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដល់​កូន​ទេ ដោយ​ធ្វើ​ឲ្យ​គេ​លូតលាស់​មិន​គ្រប់​ជ្រុងជ្រោយ​ឡើយ​។​

3. អ្នក​ម្តាយ​ដែល​ចូលចិត្ត​ចូល​គេង​យប់​ជ្រៅ គួរតែ​ផ្លាស់ប្តូរ​មក​គេង​ឲ្យ​ទៀងពេល​ក្នុងពេល មាន​ផ្ទៃពោះ ព្រោះ​បើ​អ្នក​នៅតែ​ចូល​គេង​យប់​ជ្រៅ កូន​នឹងមាន​ទម្លាប់​នេះ​ដូច​អ្នក​។ ជាពិសេស ក៏​អាច​ប៉ះពាល់​ដល់​ទារក​ដែល​នៅក្នុង​ផ្ទៃ​ផងដែរ​ដោយ​ធ្វើ​ឲ្យ​សុខភាព​គេ​មិន​រឹងមាំ​ឡើយ​បើ​អ្នក​តែង ចូល​គេង​យប់​ជ្រៅ​។​

4. ទោះជា​ក្នុងកំឡុងពេល​ពរ​ពោះ ក៏​អ្នក​មិនគួរ​ខ្ជិល មិន​ធ្វើ​ការងារ​អ្វី​ដែរ ព្រោះ​ទម្លាប់​ខ្ជិល​នេះ អាច​ឆ្លង​ដល់​ទារក​ក្នុង​ផ្ទៃ​បាន​។ ដូចនេះ អ្នក​គួរតែ​ធ្វើ​ការងារ​ស្រាលៗ​ខ្លះ ដើម្បី​ជាការ​ហាត់ប្រាណ និង​បង្រៀន​កូន​ក្នុង​ផ្ទៃ​ឲ្យ​មាន​ទម្លាប់​ឧស្សាហ៍​ផងដែរ​៕ ដោយ​: www.health.com.kh​