ទម្លាប់​អាក្រក់ ៥ ដែល​វេជ្ជបណ្ឌិត​ទូន្មាន​គួរ​បោះបង់ចោល​ភ្លាម​

283
ចែករម្លែក

ទប់​នោម​
Grant Fowler អនុប្រធាន​វេជ្ជសាស្ត្រ​គ្រួសារ និង​សហគមន៍ នៅ​សកល​វិទ្យាល័យ​តិច​សាស់ (​អាមេរិក​) ឲ្យ​ដឹងថា ប្រសិន​អ្នក​ទប់​នោម នោះ​លំហូរ​នឹង​នៅ​ទ្រឹង​ហើយ​ធ្វើ ឲ្យ​បាក់តេរី​មានឱកាស​រីកចម្រើន​ក្នុង​ប្លោកនោម និង​អាច​បន្លាស់​ទី​ច្រាស​ចរន្ត​ទៅ តម្រងនោម ។​

ទំពា​ស្ករ​កៅស៊ូ​ជាប្រចាំ​
អ្នក​អាច​គិតថា ទំពារ​ស្ករ​កៅស៊ូ​ធ្វើ​ឲ្យ​មាន​ដង្ហើម​ក្រអូប ឬ អាចជួយ​បន្ថយ​ភាព​តានតឹង ។ ប៉ុន្តែ ប្រសិន​អ្នក​ទំពារ​គ្រប់ពេល វា​អាច​បង្ក​សម្ពាធ​យ៉ាង​ធំ​ទៅលើ​ថ្គាម ។ ប្រើប្រាស់ សន្លាក់​ថ្គាម​ច្រើនពេក អាចធ្វើ​ឲ្យ​រលាក​សន្លាក់​និង​ឈឺ ។​

ខាំ​ក្រចកដៃ​
ខាំ​ក្រចកដៃ​អាច​បណ្តាល​ឲ្យ​របួស និង​ឆ្លង​មេរោគ​ស្បែក​ជុំវិញ ហៅថា Parongchia ។ ប្រការនេះ​អាច​នាំ​មេរោគ​ចូលក្នុង​សរីរាង្គ ។ វា​ក៏​អាចធ្វើ​ឲ្យ​ខូច​ឆ្មេ​ញ ប្រះ​ឆ្មេ​ញ ។​

អង្គុយ​យូរពេក​
អង្គុយ​យូរពេក ប្រឈម​ហានិភ័យ​សុខភាព​ជាច្រើន រួមមាន​ឡើង​ទម្ងន់ កើត​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម ។ អង្គុយ​គង​អន្ទាក់ខ្លា ពុំ​ត្រឹមតែ​បង្ក​ឲ្យ​មាន​ដុំ​កំណក​ឈាម តែ​នៅ​ធ្វើ​ឲ្យ​កើន​ហានិភ័យ​រលាក​សន្លាក់ ។​

អង្គុយ​កោង​ខ្នង​
ទោះបី​អង្គុយ ឬឈរ ឥរិយាបថ​កោង​ខ្នង មាន​ឥទ្ធិពល​ល្អ​ដល់​សុខភាព​ទូទៅ ។ ប្រសិន​ ផ្អៀងខ្លួន ក្បាល​របស់​យើង​នឹង​បង្កើន​សម្ពាធ​ធ្ងន់​លើក អាច​បណ្តាល​ឲ្យ ឈឺក្បាល ។ ផ្អៀងខ្លួន​ក៏​ធ្វើ​ឲ្យ​កើន​ហានិភ័យ​បែក​ទ្រនាប់​ឆ្អឹង​កង ឬ ទ្រុឌទ្រោម បណ្តាល​ឲ្យ​ឈឺ និង​កៀប​ខ្សែ​សរសៃប្រសាទ ។ ការ​អង្គុយ​មិន​ត្រង់​ខ្លួន អាច​បង្ក​ការពិបាក​ទ្រាំ​នៅ​ពោះ និង​បង្កបញ្ហា​ខាង​ផ្លូវ​រំលាយ​អាហារ ៕ ប្រែ​សម្រួលៈ រតនៈ​