ទម្លាយ​តម្លៃ​ច្រៀង​នាយ ចឺម ក្រោយ​ល្បី​ថា​ជំនួស​តំណែង ខេមរៈ សិរីមន្ត នៅ​សាន់​ដេ​

2773

​យោងតាម​ប្រភព​ស្និទ្ធស្នាល​មួយ​បាន​ឲ្យ​ដឹងថា នាយ ចឺម ចាប់​ផ្ដើមឡើង​តម្លៃ​ខ្លួន​ខ្លួន ក្រោយ​លេចឮ​ដំណឹង​ជំនួស​តំណែង ខេមរៈ សិរីមន្ត នៅ​ផលិតកម្ម​សាន់​ដេ​។​

​ទន្ទឹមនឹង​ការឡើង​តម្លៃ​ខ្លួន​នាយ ចឺម ប្រភព​ដដែល​បាន​អះអាងថា ពីមុន​ឡើង​ច្រៀង​តាម​ការប្រគំ​តន្ត្រី​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​១​កម្មវិធី នាយ​ទាមទារ​ចន្លោះ​ពី ៦០០ ទៅ ៧០០ ដុល្លារ​តែប៉ុណ្ណោះ ហើយ​នៅតាម​ខេត្ត​វិញ​គឺ​ចាប់ពី ១ ០០០ ដុល្លារ​ឡើង ទៅតាម​តំបន់​ជិត ឬ​ឆ្ងាយ​។​

​ប៉ុន្តែ​ក្រោយពី​ឈប់​កំប្លែង​នៅ​ទូរទស្សន៍ CTN ចុងឆ្នាំ​២០១៧ នេះ​រួចមក ម្ចាស់​បទ “​រាត្រី​ឯកា​” រូបនេះ​បាន​ឡើង​តម្លៃ​ខ្លួន​ចាប់ពី ៩០០ ទៅ ១ ០០០ ដុល្លារ ច្រៀង​នៅ​ទីក្រុង​ភ្នំពេញ​។ ដោយឡែក​សម្រាប់​ខេត្ត​វិញ​គឺ ១ ២០០ ទៅ ១ ៥០០ ដុល្លារ​។​

​ប្រភព​ស្និទ្ធស្នាល​បញ្ជាក់ថា​៖” មូលហេតុ​ដែល​នាយ ចឺម គាត់​ឡើង​តម្លៃ​ខ្លួន ដោយសារតែ​ពេលនេះ​គាត់​ផ្ដោតទៅលើ​តែ​បទ​ចម្រៀង​មួយ​មុខ​ប៉ុណ្ណោះ ហេតុដូច្នេះ​ឲ្យ​គាត់​យក​តម្លៃ​ទីផ្សារ​ដូច​កាល​លេង​កំប្លែង​ផង​ច្រៀង​ផង គឺ​អត់​កើត​ទេ​”៕​អត្ថបទ​៖ ឆុង ស៊ីណាន​/sn​