ទម្លាយ​រឿង​ពិត​ខ្លះៗ​របស់​កំពូល​តារា​កំប្លែង​បុរស ៣​រូប​

4407
ចែករម្លែក
  • 610
    Shares

តារា​កំប្លែង​ទាំង​៣​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ភាពល្បីល្បាញ​ដល់​ចំណុចកំពូល​ជាមួយ​ភាព ប៉ិនប្រសប់​កំប្លុកកំប្លែង ក្រមិចក្រមើម​ធ្វើ​ឲ្យ​ទស្សនិកជន​ទូទាំងប្រទេស ទស្សនា​ហើយ​ទប់​សំណើច​មិនបាន​។ តើ​កំពូល​តារា​កំប្លែង​ទាំង​៣​រូប​មាន​អ្នកណាខ្លះ​?

​កំពូល​តារា​កំប្លែង​ទាំង​៣​រូប​រួប​មាន នាយ ក្រឹម កុយ និង ពែ​កមី បើ​ចង់​ជ្រាប​ច្បាស់​រឿងរ៉ាវ​មួយចំនួន​ទាក់ទង​ពួកគេ​ទាំង​៣ ទៅតាម​ដាន​ជាមួយ Sabay ខាងក្រោម​នេះ​ទាំងអស់គ្នា​៖

១/ តារា​កំប្លែង​រីក​គ្រប់​រដូវ​កាល​លោក អ៊ូ ប៊ុណ្ណា​រ៉ាត់ ហៅ​នាយ​ក្រឹម កើត​នៅ​ថ្ងៃទី​១៣ ខែ កុម្ភៈ ឆ្នាំ​១៩៦១ នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល មាន​បងប្អូន ១២ នាក់ ប្រុស​៥ ស្រី​៧ លោក​ជា​កូន​ទី​១២ ក្នុង​គ្រួសារ មាន​កម្ពស់​១ ម៉ែត្រ ៥៧​សង់ទីម៉ែត្រ​។​

​បើ​គិត​មកដល់ពេលនេះ​មាន​អាយុ ៥៦ ឆ្នាំ​ហើយ លោក​មិនមាន​សាច់ញាតិ​អ្នកសិល្បៈ​ទេ ចូល​សិល្បៈ​ដំបូង​តាមរយៈ​ការប្រលងប្រជែង​ក្នុង​កម្មវិធី​របស់​ស្ថានីយ វិទ្យុជាតិ​កម្ពុជា​កាលពី​ឆ្នាំ​១៩៨២​។​

២/ តារា​កំប្លែង​ភ្នែក​តឹង មាត់រអិល​ដូច​លាប​ខ្លាញ់​លោក ជួង ជី ហៅ​នាយ​កុយ កើត​នៅ​ថ្ងៃទី ២ ខែ មករា ឆ្នាំ ១៩៥៧ នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល មាន​បងប្អូន​៧ នាក់ ចូលប្រឡូក​សិល្បៈ​មុនដំបូង​ក្នុង​ឆ្នាំ ១៩៨០ តាមរយៈ​ការលេង​ល្ខោន​បាន​មួយរយៈ ក៏បាន​វិវត្តន៍​ខ្លួន​ក្លាយជា​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព​រហូតដល់​ប​ច្ចុ​ប្បន្ន​នេះ​។ សព្វថ្ងៃ​លោក​មាន​អាយុ ៦០ ឆ្នាំ​។​

៣/ តារា​កំប្លែង ចែម ចាន់​ដា​រ៉ា ហៅ​នាយ​ពែ​កមី កើត​នៅ​ថ្ងៃទី​១ ខែ កក្កដា ឆ្នាំ​១៩៨១ នៅ​ភូមិ ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ជា​កូនច្បង​ក្នុងចំណោម​បងប្អូន ៧ នាក់ ប្រុស ៥ ស្រី​២ ។ បើ​គិត​មកដល់ពេលនេះ​លោក​មាន​អាយុ ៣៦ ឆ្នាំ ព្រមទាំង​មានកូន​៣​នាក់ ប្រុស​២ ស្រី​១​។​

​នាយ ពែ​កមី មាន​និស្ស័យ​ខាង​សិល្បៈ​តាំងតែ​ពី​តូច​ម្ល៉េះ​។ នៅ​ឆ្នាំ ២០០៩ ស្ថានីយទូរទស្សន៍ CTN បានជ្រើសរើស​តារា​កំប្លែង​តាមរយៈ​កម្មវិធី «​មហា​កំប្លែង​» ហើយ​នាយ ក៏មាន​ឱកាស​ដាក់ពាក្យ​ប្រលង​ជាប់ ក្លាយជា​តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN៕

​ដោយ​៖ ឆុង ស៊ីណាន /Sabay​