ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េ​ខា​ង​ត្បូងៈ​ឯកសារ​ចំនួន​៥​ត្រូវបាន​ចុះហត្ថលេខា​

456
ចែករម្លែក
  • 130
    Shares
ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េ​ខា​ង​ត្បូងៈ​ឯកសារ​ចំនួន​៥​ត្រូវបាន​ចុះហត្ថលេខា​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា​នេះ​បន្ទាប់ពី​ជំនួប​ទ្វេភាគី​រួច​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ឯកសារ​សំខាន់ៗ​ចំនួន​៥ នា​វិមាន​សន្តិភាព​។​

​ឯកសារ​ទាំង​ប្រាំ​នេះ​មាន​៖១.​កិច្ចសម្របសម្រួល​ក្របខណ្ឌ ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទា​ន នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៩-២០២៣ ។​២.​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​បង្កើត​មន្ទីរពេទ្យ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​៣.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​ឧស្សាហកម្ម​និង​ថាមពល​នៃ​សាធារណរដ្ឋ​កូរ៉េ ស្ដីពី​គម្រោង​ផ្គត់ផ្គង់​ថាមពល សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាតតូច​បំផុត និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា​។​ ៤-​អនុស្សរណៈ​​​នៃ​​​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រាប់​កិច្ចសហប្រតិបត្តិការ​សម្រួល​ការវិនិយោគ​ពី​កូរ៉េ​និង​ទី​៥.-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជបណ្ឌិតសភា​កម្ពុជា និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ សម្រាប់​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ នៃ​សាធារណរដ្ឋ​កូរ៉េ​។​
​លោក​មូ​ន​ចេ​អ៊ី​ន​និង​ភរិយា​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃទី​១៤​ដល់ទី​១៦​ខែមីនា​៕​សរន​