ទស្សនាវដ្ដី​សិច​នឹង​ត្រូវបាន​ដកចេញ​ពី​ការដាក់​លក់​ជា​សាធារណៈ​នៅ​ជប៉ុន​នៅមុន​កីឡា​អូឡាំពិក​ឆ្នាំ​២០២០

608
ចែករម្លែក

​ក្រុមហ៊ុន​ចំនួន​២​ក្នុងចំណោម​ក្រុមហ៊ុន​បណ្តាញ​ហាង​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ជប៉ុន បាន​និយាយថា ពួកគេ​នឹង​ឈប់​លក់​ទស្សនា​វ​ដ្តី​អាសអាភាស​នៅមុន​ពេល​ព្រឹត្តិការណ៍​​កីឡា​បាល់ឱប​ពិភពលោក​Rugby World Cup ឆ្នាំ ២០១៩ និង​កីឡា​អូឡាំពិក​Olympic Games​នៅ​ទីក្រុង​តូ​ក្យូ​នៅ​ឆ្នាំក្រោយ​។​

​ក្រុមហ៊ុន​7-Eleven ដែល​គ្រប់គ្រង​ហាង​លក់​ជាង​២០.០០០​នៅ​ជប៉ុន​បាន​និយាយថា ខ្លួន​ចង់​«​បង្កើត​បរិយាកាស​ទិញ​ដូរ​ល្អ​សម្រាប់​អតិថិជន​ទាំងអស់​របស់​យើង​”​។​

​ក្រុមហ៊ុន​Lawson Inc ជា​គូប្រជែង​របស់ខ្លួន ដែលមាន​ហាង​លក់​ចំនួន​១៤.០០០​ក៏បាន​ប្រកាស​ធ្វើ​ដូចគ្នានេះដែរ​។​

​ចំនួន​អ្នកទេសចរ​ដ៏​ច្រើន ត្រូវបាន​រំពឹងថា​នឹង​មកលេង​ប្រទេស​ជប៉ុន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ទាំង​២​នេះ​៕​ដោយ​៖​សុខា​/sn

​ហាង​លក់​២៤​ម៉ោង​នៅ​ជប៉ុន​លក់​របស់របរ​គ្រប់យ៉ាង​ចាប់ពី​ភេសជ្ជៈ​ដល់​អាហារ​ក្លាសេ ស្លៀក​បំពាក់​និង​ទស្សនា​វ​ដ្តី​សិច​