ទស្សនា​ភាពយន្ត​កូរ៉េ​ល្បីៗ​ដោយ​ឥតគិតថ្លៃ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​កូរ៉េ​លើក​ទី​១២

1212

ភ្នំពេញ​៖ ស្ថានទូត​នៃ សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា សហការ​ជាមួយ​រោង ភាពយន្ត​ប្រ៉ា​ម​ស៊ី​នេ​ផ្លិ​ច ផ្សារ​សុ​វណ្ណា នឹង​បង្កើត​កម្មវិធី​ពិសេស​ជាច្រើន ដើម្បី អបអរសាទរ មហោស្រព​ភាពយន្ត​កូរ៉េ លើក​ទី​១២ ដែល​ធ្វើ​នៅ​ថ្ងៃទី​២៨​ដល់ ថ្ងៃទី​៣០ កញ្ញា ២០១៨ ដែលមាន​ការ អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​តំណាង មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ឯកអគ្គរាជទូត​កូរ៉េ​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា និង​ភ្ញៀវ កិត្តិយស​ជាតិ អន្តរជាតិ​ជាច្រើន​ទៀត ។​


​ ​
​មហោស្រព​ភាពយន្ត​កូរ៉េ លើក​ទី​១២ នេះ នឹងត្រូវ​ប្រារព្វ​ធ្វើឡើង នៅ​រោងភាពយន្ត​ប្រ៉ា​ម​ស៊ី​នេ​ផ្លិ​ច ផ្សារ សុ​វណ្ណា ជាន់​ទី​៤ ដែល​មហាជន​ទូទៅ អាច​ទស្សនា​ខ្សែភាពយន្ត​កូរ៉េ​ល្បីៗ ដោយ​ឥតគិតថ្លៃ ព្រមទាំង​បាន​ទស្សនា ការប្រគំ​តន្ត្រី​ពី​សំណាក់​តារាចម្រៀង ក្រុម 4Nix &OneTopnigtara KPOP Miso ដែលជា​ក្រុម​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ នៅ​ថ្ងៃទី​២៩-៣០ ខែកញ្ញា និង​ការ ទស្សនា ស្តង់​ផលិតផល​ផ្សេង​ដូចជា G PARK Energy Drink Cambodia/ Coca-Cola, MYTV, Soyo, WML, k-pop product, people & job និង​ភ្លក្ស​អាហារ កូរ៉េ ដូចជា មី​ហ៊ឹរ Ramen, Chicken Run, Cupbop ។​

​នៅក្នុង​មហោស្រព​ភាពយន្ត កូរ៉េ​លើក​ទី​១២​នេះ ក៏មាន​ការប្រកួត ក្បាច់​រាំ K-Pop និង​កម្មវិធី កម្សាន្ត​ជា ច្រើន​ទៀត​ដែល​មហាជន​ទូទៅ​ចាប់ផ្តើម ចុះឈ្មោះ​ប្រកួត​រាំ​ចាប់ពី​ថ្ងៃនេះ​តាម រយៈ Facebook Page : Prime Cineplex Cambodia ដើម្បី​ទទួល​ពាក្យ​ចុះឈ្មោះ ឬ ទំនាក់ទំនង​មកកាន់​លេខ 098669280 ៕ ដោយ​: បូ​រិ​ន​