ទស្សនា​វ​ដ្តី Maxim ប្រកាស​នាង​ព្រី​យ៉ាន់​កា ជា​ស្ត្រី​សិច​ស៊ី​បំផុត​លើ​ផែនដី​

988
ចែករម្លែក
  • 35
    Shares

​តារាភាពយន្ត​ឥណ្ឌា នាង​ព្រី​យ៉ាន់​កា ចូ​ប្រា ដែល​ថ្មីៗ​នេះ​ទើប​ចូលប្រឡូក​ក្នុង​ហូលីវូដ ត្រូវ​ប្រកាស​ឈ្មោះ​ជា “​ស្ត្រី​សិច​ស៊ី​បំផុត​នៅលើ​ផែនដី​” ដោយ​ទស្សនា​វ​ដ្តី​បុរស Maxim ។ នេះ​គឺជា​លើក​ទី​៥​ហើយ​ដែល​នាង​ចូ​ប្រា ដែល​អ្នកគាំទ្រ​និយម​ហៅថា ពី​ស៊ី បាន​ជាប់​តំណែង​អស្ចារ្យ​បំផុត​មួយ​នេះ​។​

​ពី​ស៊ី​គឺជា​និមិត្តរូប​ម៉ូត​សម្លៀកបំពាក់​ក្នុងប្រទេស​ឥណ្ឌា​និង​បស្ចិមប្រទេស ហើយ​ដើម្បី​ផ្តល់​កិត្តិយស​ដល់​នាង ទស្សនា​វ​ដ្តី Maxim បានដាក់​រូបនាង​នៅលើ​គម្រប​មុខ​នៃ​លេខ​ថ្មី​នៃ​ទស្សនា​វ​ដ្តី​របស់ខ្លួន​។​

​ទស្សនា​វ​ដ្តី Maxim បាន​ធ្វី​ត (Tweet) ថា “​នាង​មាន​ទេពកោសល្យ នាង​មាន​ភាព​ឆ្លាត​វៃ ហើយ​នាង​ពិតជា​មាន​រូប​សម្រស់​ស្រស់ស្អាត​។ វា​ជាការ​ភ្ញាក់ផ្អើល​ដែល​បន្ទាប់ពី​អ្នកគាំទ្រ​រាប់លាន​នាក់​បានបង្ហាញ​ពី​ការគាំទ្រ​របស់​ពួកគេ ឥឡូវ​ព្រី​យ៉ាន់​កា ចូ​ប្រា បាន​ត្រឡប់​ទៅ​កំពូល​តារាងបញ្ជី​ឈ្មោះ​ស្ត្រី​ឥណ្ឌា​ស៊ិ​ច​ស៊ី​បំផុត​ទាំង ១០០ ប្រចាំឆ្នាំ ២០១៨ និង បាន​ជាប់​លើ​គម្រប​ទស្សនា​វ​ដ្តី​ជា​លើក​ទី​៥​មិន​ធ្លាប់មាន​ពីមុនមក​។ សូម​ស្វាគមន៍​ការ​ត្រឡប់មកវិញ ព្រី​យ៉ាន់​កា​”៕ ដោយ៖ កញ្ញាដាលីស

នាង ព្រី​យ៉ាន់​កា ចូ​ប្រា
#