ទស្សនៈ​ថ្មីៈ អគារ​កប់​ពពក​ថ្មី​បំផុត​នៅ​ក្រុង​ឡុង​ដ៍ ដែល​នឹង​នាំមក​នូវ​ភាព​រំជើបរំជួល​

1238
ចែករម្លែក

​ទាំងនេះ​គឺជា​រូបភាព​នៃ​ទស្សនៈ ដំបូង​នៃ​អគារ​កញ្ចក់​កប់​ពពក​ថ្មី​មួយ​កម្ពស់​ដល់​ទៅ ៣០៥ ម៉ែត្រ​ដែលមាន​ទូកញ្ចក់​អាចឱ្យ​ភ្ញៀវ​ជិះ​លេង​មើល​ទេសភាព​នៅ​ខាងក្រៅ​អគារ​បាន​យ៉ាង​អស្ចារ្យ​។​

​អាគារ ឌឹ ទូ​លី​ប “The Tulip” ដែល​នឹង​ក្លាយជា​សំណង់​ខ្ពស់បំផុត​ទី​២ នៅ​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស បន្ទាប់ពី​គារ ឌឹ ស្សាដ​“The Shard” នេះ​នឹងមាន​កំពូល សណ្ឋាន​ក្រឡូម កញ្ចក់​កម្ពស់ ១២ ជាន់​បន្តុប​ពីលើ​សំណង់​បេតុង​កម្ពស់ ២៤០ ម៉ែត្រ ដោយ ៨ ជាន់​មាន​យ៉​សម្រាប់​គយគន់​ទេសភាព​។

​អគារ​ដែល​នឹងមាន​បារ និង​ភោជនីយដ្ឋាន​នៅ​ខាងក្នុង​ដែល​អាច​ផ្ទុក​មនុស្ស​បាន ១.៥០០ នាក់​នេះ​នឹង​ស្ថិត​នៅជាប់​អគារ ហ្គើ​ឃី​ន​“Gherkin” ឬ​ដែល​គេ​ស្គាល់​ថា សឺត​ធី សេន ម៉ា​រី អែ​ក្ស​“30 St Mary Axe” កម្ពស់ ១៨០ ម៉ែត្រ​។

​សូមបញ្ជាក់ថា គម្រោង​ប្លង់​អគារ​នេះ​ត្រូវបាន​ដាក់ជូន​សាលាក្រុង​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ក្រោយពី​ការពិភាក្សា​អស់​រយៈពេល​មួយឆ្នាំ ហើយ​តាម​ការរំពឹងទុក​ដំណើរការ​សាងសង់​នឹង ចាប់ផ្តើម​នៅ​ឆ្នាំ​២០២០ ដែល​អ្នក​ភិ​វឌ្ឍន៍​សង្ឃឹមថានឹង​ទាក់ទាញ​អ្នកទស្សនា​រាប់លាន​នាក់​៕ ប្រែ​សម្រួល​: ខុម​