ទាក់ទាញ​!​ទីក្រុង​ចិន បង្ហាញ​រថភ្លើង​ក្រោម​ដី​ថ្មី​តុបតែង​លម្អ​ដោយ​ខ្លាឃ្មុំ​ភែ​ន​ដា

1131
ចែករម្លែក

​កាលពីពេល​ថ្មីៗ​នេះ​ទីក្រុង​មួយ​នៃ​ប្រទេស​ចិន បានចាប់ផ្តើម​ដំណើរការ​រថភ្លើង​ក្រោម​ដី​ថ្មី​មួយ ដែល​តុបតែង​លម្អ​ខ្លាឃ្មុំ​ភែ​ន​ដា​ដ៏​គួរឱ្យ​ស្រឡាញ់​។

​រថភ្លើង​មានឈ្មោះ​ថា “Panda Express” នៅ​ទីក្រុង​ឈឹង​ទូ (Chengdu) ខាងលើនេះ​ត្រូវបាន តុបតែង​លម្អ​ពេញ​ទៅដោយ​តុក្កតា​ខ្លាឃ្មុំ​ភែ​ន​ដា​ដែលមាន​ចាប់ពី​កៅអី ដៃ​កាន់​សម្រាប់​តោង ព្រមទាំង​រូបភាព​របស់​វា​លើ​ជញ្ជាំង​ផងដែរ​។

​រថភ្លើង​ដ៏​គួរឱ្យ​ស្រឡាញ់ ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​១២ ខែកញ្ញា​នេះ ត្រូវបាន​កែលម្អ​បន្ថែម​ពីលើ​រថភ្លើង​ដែល​តុបតែង​លម្អ​ដោយ​ខ្លាឃ្មុំ​ភែ​ន​ដា​កាលពី​ឆ្នាំ​២០១៦​។

​រថភ្លើង​ពិសេស​នេះ​នឹង​បម្រើ​ជា​ខ្សែ​រថភ្លើង​ក្រោម​ដី​ទី​៣ របស់​ក្រុង​ឈឹង​ទូ ដែលមាន ១៧ ចំណត​រត់​ពី​ភាគ​ខាងជើង​ឆ្ពោះទៅ​ភាគខាងត្បូង​ក្នុង​ទីក្រុង​ដែល​ល្បីល្បាញ​ដោយសារ​ខ្លាឃ្មុំ​ភែ​ន​ដា​នេះ​៕ ប្រែ​សម្រួល​: ខុម​