ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​ដួល​ចូល​កង់​ក្រោយ​កិន​ស្លាប់​ម្នា​ក់នៅ​ក្រុង​បាវិត​

105
ចែករម្លែក

វ៉ៃ​គោ​ស្វាយរៀងៈ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​និង​ម្នាក់ទៀត​រងរបួស​ស្រាល​ខណៈដែល​ធ្វើដំណើរ​ឌុប​គ្នា​ទៅ​ធ្វើការ​រោងចក្រ​នៅ​ក្រុង​បាវិត​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​ដួល​ខ្ទាតចូល​កង់​ក្រោយ​រថយន្ត​បណ្តាលឱ្យ​រថយន្ត​កិន​ស្លាប់​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បាវិត​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា ស៊េរី​ឆ្នាំ​២០១០ ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ កោះកុង​1A7720​ធ្វើដំណើរ​ពី​ទិសដៅ​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​។​រថយន្ត​ប្រភេទ​ទេសចរណ៍​មួយគ្រឿង ពណ៌ ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 3A8268 បើកបរ​ដោយ​ឈ្មោះ សូ គឹម​ណាន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​។​ម៉ូតូ​ប៉ះ​ជញ្ជាំង​ខាងស្តាំ​បណ្តាលឱ្យ​ដួល​ម៉ូតូ​ខ្ទាត​មនុស្ស​ចូល​ក្រោម​រថយន្ត​កិន​បែកក្បាល​ស្លាប់​តែម្តង​។​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ​ព្រុំ​គីម​ភេទ​ស្រី​អាយុ​.២៤​ឈ្នាំ​.​មុខរប​រោងចក្រ​.​រស់នៅ​ភូម​អង្គ​ស្វាយ​.​ឃុំ​ប្រសូតិ​.​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​(​ស្លាប់​)​អ្ន​ករូម​ដំណើរ​ឈ្មោះ​សន​សារឿន​.​ភេទ​ស្រី​.​អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មការិនី​រោងចក្រ​រងរបួស​ស្រាល​.​រស់នៅ​ភូមិ​ជាមួយគ្នា​៕S/​

#