ទាខ្វៃ ក្រូចពោធិ៍សាត់​

1956
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– ទាខ្វៃ ១​ក្បាល​
– ស្ពៃស ១​គីឡូ​
– ប្រេងឆា ១​ស្លាបព្រា​
– ខ្ទឹមបារាំង ១​មើម​ហាន់​ស្ដើងៗ​
– ខ្ទឹមស ២​ដុំ​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​
– ទឹក​ខ្ញី ២​ស្លាបព្រា​កាហ្វេ​
– ទឹកក្រូច ពោ​សាត់ ៤​ស្លាបព្រា​
– ទឹកក្រូច​ឆ្មារ ១​ស្លាបព្រា​
– ស្ករ​
– ប៊ីចេង​

+ វិធី​ធ្វើ​
– ដំបូង ហាន់​ទាខ្វៃ​ជា​ដុំ​តូចៗ ទុក​មួយ​ឡែក ។​
– ដាំ​ខ្ទះ​ឱ្យ​ក្តៅ ចាក់​ប្រេងឆា​ចូល ដាក់ ឆា​ខ្ទឹម បារាំង ៣​នាទី ទើប​ដាក់​ខ្ទឹមស ទឹក​ខ្ញី​លាយ​ជាមួយ ទឹកក្រូច​ពោធិ៍សាត់ ស្ករ​ប៊ីចេង និង ទឹកក្រូច ឆ្មា ឆា​ចូលគ្នា​២​នាទី រួច​ដាក់​ទាខ្វៃ​ចូល​ឆា​ឲ្យ​សព្វ​គ្រឿង ល្អ​ដួស​ទុក​មួយអន្លើ ។​
– ចំហុយ​ស្ពៃស នៅក្នុង​ខ្ទះ ជាមួយ​ប្រេងឆា គ្រប​ស្ពៃ​ទុកឱ្យ​ឆ្អិន រួចហើយ​រៀប​ដាក់​ក្នុង​ចាន​។​
– រួច​យក​សាច់​ទា​ដែល​ឆា​ហើយ​ចាក់​ដាក់​ពីលើ​ស្ពៃសជាការ​ស្រេច​៕