ចែករម្លែក

ទារក​ម្នាក់​ដែល​កើតមក​មាន​ក្បាល​តូច​ខុសគេ​និង​ខួរក្បាល​មួយចំណែក​លៀន​ចេញពី​លលាដ៍ក្បាល​គួរឱ្យ​តក់ស្លុត នៅរស់​រហូតមកទល់​ពេលនេះ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​
​ ​
ទារក​អភ័ព្វ​ដែលមាន​ឈ្មោះថា អូ​ហ្ស៊ី ហ្គោ​ដុន (Ozzie Gordon) មកពី​ទីក្រុង​អូ​ស្ទី​ន (Austin) រដ្ឋ​តិច​សាស សហរដ្ឋ​អាម៉េរិក ខាងលើនេះ​ត្រូវបាន​ពេទ្យ​ពិនិត្យឃើញ​ក្បាល​តូច​ខុសធម្មតា តាំងពី​នៅក្នុង​ផ្ទៃ​ម្ដាយ​ម្ល៉េះ​។
​ ​
ដោយសារ​បែបនេះ ក្រុមគ្រូពេទ្យ​បាន​សុំ​ស្ត្រី​ជា​ម្ដាយ​ឈ្មោះ អូ​ម៉ូ​បូ​ឡា (Omobola) វ័យ ២៥ឆ្នាំ និង​ស្វាមី ឆេ​កូតា ហ្គោ​ដុន (Checotah Gordon) រម្លូតកូន​នេះ​ចេញ​។
​ ​
ទោះជា​យ៉ាងណា ដោយ​មិន​ដាច់ចិត្ត​ផ្ដាច់ជីវិត​កូន​ទាំង​គ្នា​មិនទាន់​បានឃើញ​ពន្លឺ​ថ្ងៃ​ប្ដី​ប្រពន្ធ​នេះ មិន​ព្រមឱ្យ​ពេទ្យ​រម្លូតកូន​នេះ​ចេញ​ឡើយ​។ ក្រោយពេល​សម្រាល​រួច ពេទ្យ​បាន​ព្យាករ​ថា កូន​នេះ​រស់​មិន​លើសពី​ប៉ុន្មាន​សប្ដាហ៍​ឡើយ​។ ប៉ុន្ដែ​ជា​អព្ភូតហេតុ​អស្ចារ្យ​ក្មេង​នេះ​បាន​ឆ្លង ខួបកំណើត​មួយឆ្នាំ​របស់ខ្លួន​កាលពី​ខែតុលា ឆ្នាំមុន និង​បន្ត​រស់​រហូតមកទល់​ពេលនេះ​៕ ប្រែ​សម្រួលៈ​ខុម​