ទារក​គេង​ក្នុង​ឡាន​អាចមាន​គ្រោះថ្នាក់​ដែរ​ទេ​?

143

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Daily Mail បានឱ្យដឹងថា​ការ​គេង​ក្នុង​ឡាន រយៈពេល យូរ​ប្រហែល​ជាមាន​គ្រោះថ្នាក់​បាន ជាពិសេស​ទារក​តូចៗ​តែម្តង​។ រឿងនេះ​បានមកពី​ការ សិក្សា​ដ៏​តូច​មួយ​ដែល​បាន ណែនាំ​ថា ការចំណាយ​ពេល​នៅលើ កៅអី​ឡាន​រយៈពេល​យូរ​អាចធ្វើឱ្យ ទារក​ពិបាក​ដកដង្ហើម ។​
​ ​
​ប៉ុន្តែ​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា យើង​មិនអាច​មើលឃើញ​សញ្ញា ច្បាស់លាស់ ឬ​ការប្រឈមមុខ ធ្ងន់ធ្ងរ​អ្វី ឡើយ ។ ការសិក្សា​នេះ​បាន​ប្រើប្រាស់ ការ​ភ្ញោ​ច​ក្នុង​រថយន្ត​ដើម្បី​ពិនិត្យ​ទៅលើ​ឥទ្ធិពល នៃ​ការដាក់​ទារក​ទើបនឹង កើត​លើ​កៅអី​ឡាន​ក្នុង​បត់​៤០​ដឺ​ក្រេ នៅ ពេលធ្វើ​ដំណើរ ។ អ្នកស្រាវជ្រាវ​បាន ធ្វើតេស្ត​ទៅលើ​ទារក​ទើបនឹង​កើត​ចំនួន ៤០​នាក់ ដែលមាន​ទាំង​កើត​មិន​គ្រប់​ខែ និង​គ្រប់​ខែ ។
​ពួកគេ​បាន​រកឃើញថា ខណៈពេល​កំពុងតែ​អង្គុយ​ដែល​បត់ ៤០​ដឺ​ក្រេ​រយៈពេល ៣០​នាទី ចង្វាក់ ដង្ហើម និង​បេះដូង​របស់​ទារក​មាន​ការ កើនឡើង ហើយ​អុកស៊ីសែន​ក្នុង​ឈាម​របស់គេ​ក៏​ចុះ​ទាប​ជាង​ទារក ដែល​គេង ដេក​ស្មើ​ធម្មតា​ដែរ ។​
​ ​
​អ្វីដែល​ពិបាក​នោះ​គឺថា យើង​មិន ដឹងថា​រឿងនេះ​អាចធ្វើឱ្យ​ទារក​មានការ ប្រឈមមុខ​ធ្ងន់ធ្ងរ ឬ​អត់​ឡើយ​ជា ពិសេស​ធ្វើ​ឱ្យគេ​ឈប់​ដកដង្ហើម​ឬ​អត់​ទេ ។

​យើង​មិនបាន​ដឹងថា តើ​មាន ឥទ្ធិពល​គ្រោះថ្នាក់​បែបណា​កើតឡើង លើ​ទារក​ខណៈពេលដែល​ពួកគេ​ធ្វើ ដំណើរ​ក្នុង​រថយន្ត ដូច្នេះ​ទាល់តែ​មាន ការសិក្សា​ទ្រង់ទ្រាយ​ធំ​ជាងនេះទៀត​។ ទោះបីជា​យ៉ាងណា ក៏ដោយ​អ្នក​ស្រាវ ជ្រាវ​បាន​ណែនាំ​ដល់​ឪពុកម្តាយ​គ្រប់ រូប​ថា ចូរ​តាមដាន សុខភាព​ទារក​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​ផ្លូវ ឆ្ងាយ និង​ចៀសវាង​ការធ្វើដំណើរ​ដែល មិនចេះ​សម្រាក​សោះ ៕ ដោយៈ health.com.kh​