ទារក​ចម្លែក កើតមក​គ្មាន​ច្រមុះ​

335
ចែករម្លែក

​កាលពីពេល​ថ្មីៗ​នេះ ទារក​ជនជាតិ​អ៊ីរ៉ាក់ ម្នាក់​កើតមក​ដោយ​គ្មាន​ច្រមុះ​ខុសគេ​គួរ ឱ្យ​ខ្លោចចិត្ត ធ្វើឱ្យ​វា​ត្រូវ​ដកដង្ហើម​តាម​មាត់​។​

​ទារក​ដែល​គេ​មិន​បញ្ជាក់​អត្តសញ្ញាណ​នេះ​រស់នៅ​ក្រុង​ហ្វា​លូ​ចា (Fallujah) ស្ថិតនៅ ចម្ងាយ ៦៤ គីឡូម៉ែត្រ​នា​ភាគ​ខាងលិច​ទីក្រុង​បា​កដាដ ប្រទេស​អ៊ីរ៉ាក់ ដែល​ត្រូវ​ហែក ហួរ​ដោយ​សង្គ្រាម​។ ទោះជា​យ៉ាងណា គ្មាន​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទេ​ស្តី ពី​ទារក​នេះ​។​

​គេ​សង្ស័យថា ទារក​នេះ​កើតមាន​ជំងឺ​ដ៏​ចម្លែក​ម្យ៉ាង​ឱ្យ​ឈ្មោះថា arhinia ទើបបាន ជា​កើតមក​គ្មាន​ច្រមុះ​បែបនេះ​។ គេ​ជឿថា​ជំងឺ​នេះ​បង្កឡើង​ដោយ​ហ្សែ​ន ដែលមាន បញ្ហា​។

​ប៉ុន្តែ​ករណីបែបនេះ​ដែល​ត្រូវបាន​កត់ត្រា​មាន​មិន​លើសពី ១០០ ករណី​នោះទេ​។
​រូបភាព​ទារក​នេះ​ត្រូវបាន​ចុះផ្សាយ​ដោយ​អង្គការ Fallujah Birth Defects ដែល​អះ អាង​ថា អត្រា​ទារក​កើតមក​មាន​សរី​រា​ង្គ​ខុស​ប្រក្រតី​បាន​កើនឡើង បន្ទាប់ពី​សង្គ្រាម អ៊ីរ៉ាក់​៕ ប្រែ​សម្រួលៈ​ខុម​

#