ទារក​ចម្លែក: ​ក្បាល​១ ខ្លួន​២ ដៃ​៤ ជើង​៤ នៅ​ស្រុក​ពាម​រក៍​

1672
ចែករម្លែក
  • 128
    Shares

ដោយ​: ចាន់ ថន / ព្រៃវែង​: រឿង​នឹកស្មាន​មិន​ដល់​នៅក្នុង​មន្ទីរពេទ្យបង្អែក​អ្នក​លឿង បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ធ្វើការ​វះកាត់ បង្កើតបាន​ទារក​ចំឡែក​មួយ ដែលមាន​ក្បាល​តែមួយ ខ្លួន​២ ហើយ​មាន​ជើង​៤ និង​ដៃ​៤​ផងដែរ ប៉ុន្តែ​ទារក​កំសត់​បាន​ស្លាប់​ទៅវិញ ក្រោយពេល​ឃើញ​ពន្លឺ​ថ្ងៃ​បាន​១​ម៉ោង​។ ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​នៅក្នុង​មន្ទីរពេទ្យបង្អែក​អ្នក​លឿង ស្ថិតនៅ​ឃុំ​អ្នក​លឿង​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១៨​។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ម្តាយ​ទារក​ចំ​ម្លែ​ក​នេះ ត្រូវបាន​ក្រុម​គ្រូ​សារ​នាំ​មកដល់​មន្ទីរពេទ្យ​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៥​ឧសភា ហើយ​ក្រោយពី​ក្រុមគ្រូពេទ្យ​ពិនិត្យឃើញថា ស្ថានភាព​អ្នក​ម្តាយ​មិន​ស្រួល ពិបាក​និង​បង្កើតកូន​។

​ទើប​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ក្រុមគ្រូពេទ្យ​ក៏​សម្រេច​ធ្វើការ​វះកាត់​បង្កើត ហើយ​ជា​លទ្ធផល នៃ​ការវះកាត់​នេះ ស្រាប់តែ​ទទួលបាន​ជោគជ័យ ប៉ុន្តែ​បែរជា​មានរឿង​ភ្ញាក់ផ្អើល​កើតឡើង​។
​ដោយសារតែ​ទារក​ដែល​ក្រុមគ្រូពេទ្យ​វះកាត់​បាន គឺជា​ទារក​ចំឡែក ដែលមាន​ក្បាល​មួយ ខ្លួន​២ និង​ដៃ​៤​ជើង​៤ ហើយ​ពុំមាន ដុះ​អ្វី​ដើម្បី​បញ្ជាក់ថា ជា​ស្រី​ឬ​ប្រុស​នោះទេ ដែល​គេ​កម្រ​និង​ជួបប្រទះ​បំផុត​។​

​ក្រុមគ្រូពេទ្យ​បានបញ្ជាក់​ថា ថ្វីត្បិតតែ​ការវះកាត់​ទទួលបាន​ជោគជ័យ ប៉ុន្តែ​ក្រោយពី​ចាប់កំណើត​បាន​ប្រមាណ​ជា​១​ម៉ោង​ប៉ុណ្ណោះ ទារក​ចំឡែក​នោះ​ក៏បាន​ស្លាប់បាត់​បង់ជីវិត​ទៅវិញ​។ ទន្ទឹមនឹងនោះ ក្រុមគ្រួសារ បាន​នាំយក​សាកសព​ទៅធ្វើ​បុណ្យ​នៅឯ​ស្រុក​វិញ នៅក្នុង​ថ្ងៃ​ដដែល​នោះ​តែម្តង​។​

​បច្ចុប្បន្ន​ម្តាយ​ទារក​ចម្លែក​នេះ គឺ​នៅ​សម្រាក​ព្យាបាល​មុខរបួស​នៅក្នុង​មន្ទីរពេទ្យបង្អែក​អ្នក​លឿង នៅឡើយ​ទេ​៕ ល​

#