ទារក​ដែលមាន DNA ពី​មនុស្ស​បីនាក់ បានកើត​នៅក្នុង “​បដិវត្តន៍​” ផ្នែក​វេជ្ជសាស្ត្រ​

691
ចែករម្លែក
  • 24
    Shares

​ក្រុមគ្រូពេទ្យ​ក្រិ​ក​និង​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១១ មេសា​បានប្រកាស​អំពី​ការចាប់​កំណើត​របស់​ទា​រក​ម្នាក់​ដោយ​ប្រើប្រាស់ DNA ពី​មនុស្ស​បីនាក់ បន្ទាប់ពី​ការព្យាបាល​ភាព​គ្មាន​កូន​ដ៏​ចម្រូងចម្រាស់​ដែល​បាន​បង្កឱ្យមាន​ការជជែក​វែកញែក​យ៉ាងខ្លាំង​អំពី​ក្រមសីលធម៌​។​

​ក្រុមគ្រូពេទ្យ​នេះ​បាន​ប្រើប្រាស់​ស៊ុត​ពី​ម្តាយ​អារ​ម្នាក់ មេជី​វិត​របស់​បុរស​ពោះម៉ាយ​ម្នាក់ និង​ស៊ុត​របស់​ស្ត្រី​ម្នាក់ទៀត​ដើម្បី​បង្កើត​កូនប្រុស​ម្នាក់ ដោយ​ផ្ទេរ​ហ្សែ​ន​ជាមួយនឹង​ក្រូម៉ូសូម​ពី​ម្តាយ​ទៅ​ស៊ុត​ញី​របស់​ម្ចាស់​បរិច្ចាគ ដែល​ហ្សែ​ន​ផ្ទាល់​របស់​នាង​ត្រូវបាន​យកចេញ នៅក្នុង​ដំណើរការ​មួយ ដែល​ក្រុមគ្រូពេទ្យ បាន​សាទរ​ថា​ជា “​បដិវត្តន៍​” ផ្នែក​វេជ្ជសាស្ត្រ​។​

​បច្ចេកទេស​ផ្លាស់ប្តូរ DNA ស្រដៀង​គ្នា​នេះ​ត្រូវបាន​ប្រើ​នៅ​ម៉ិ​ក​ស៊ិ​ក​ក្នុង​ឆ្នាំ ២០១៦ ដើម្បី​បញ្ចៀស​ការចម្លង​ជំងឺ​តំណពូជ (​ជំងឺ​អារ​) របស់​ម្តាយ​ទៅ​កូន​របស់​នាង​។​

​ប៉ុន្តែ​ករណី​នៅ​ប្រទេស​ក្រិ​ក​គឺជា​ករណី​លើកដំបូង​បង្អស់ ដែល​បច្ចេកទេស​បង្កាត់​មេជី​វិត IVF (​ការបង្ក​កំណើត​ក្នុង​ស្បូន​) ដោយ​ប្រើ DNA ពី​មនុស្ស​បីនាក់​ត្រូវបាន​ធ្វើឡើង ដើម្បី​អនុញ្ញាតឱ្យ​ម្ដាយ​ម្នាក់​ដែល​មិនអាច​បង្កើតកូន​បាន អាច​ពរ​ពោះ​បាន​។​

​វិទ្យាស្ថាន​ជីវិត​របស់​ប្រទេស​ក្រិ​កបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទារក​ដែល​កើត​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ទី​១១​មេសា​និង​មាន​ទម្ងន់ ២,៩៦ គីឡូក្រាម ត្រូវបាន​សម្រាល​ដោយ​ស្ត្រី​ជនជាតិ​ក្រិ​កវ័យ ៣២ ឆ្នាំ​ម្នាក់ ដែល​បាន​ទទួលយក​បច្ចេកទេស​បង្កាត់​មេជី​វិត IVF មិន​ជោគជ័យ​ជាច្រើនលើក​។​

​ប្រធាន​វិទ្យាស្ថាន​ជីវិត​លោក​វេជ្ជបណ្ឌិត​ប៉ា​ណា​ហ្គី​អូ​ទី​ស សា​ថាស (Panagiotis Psathas) បាន​និយាយថា “​ថ្ងៃនេះ ជា​លើកដំបូង​នៅលើ​ពិភពលោក ដែល​សិទ្ធិ​មិនអាច​បំបាត់​បាន​របស់​ស្ត្រី​ក្នុងការ​ក្លាយជា​មាតា​ជាមួយ​កូន​ដែលមាន​ហ្សែ​ន​របស់​នាង បានក្លាយ​ជាការ​ពិត​”៕ ដោយ៖ កញ្ញាដាលីស

ទារក​ដែលមាន​ហ្សែ​ន​ពី​មនុស្ស​៣​នាក់​បានកើត​នៅ​ក្រិ​ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍