ទារក​តូច​បំផុត​ក្នុង​ពិភពលោក​ជិត​បាន​ចេញពី​មន្ទីរពេទ្យ​ទៅផ្ទះ​ហើយ​

187
ចែករម្លែក

ទារក​តូច​បំផុត​ក្នុង​ពិភពលោក​ដែល​បានកើត​កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ នៅ​ប្រទេស​ជប៉ុន​ពេលនេះ​បាន​ត្រៀមខ្លួន​ចេញទៅ​ពិភពលោក​ខាងក្រៅ​នៅ​ចុង សប្តាហ៍​នេះហើយ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​វេជ្ជបណ្ឌិត​កាលពី​ថ្ងៃ​សុក្រ ទី​១៩ ខែមេសា​។​
​ ​
​ទារក​ឈ្មោះ រី​យូ​ស៊ូ​កិ សេ​គី​យ៉ា (Ryusuke Sekiya) ត្រូវបាន​សម្រាល​ដោយ​ការវះកាត់ បន្ទាប់ពី​នៅក្នុង​ផ្ទៃ​ម្តាយ​បានត្រឹមតែ ២៤ សប្តាហ៍ និង ៥ ថ្ងៃ ដោយសារ​ស្ត្រី​ជា​ម្តាយ ឈ្មោះ តូ​ស៊ី​កុ (Toshiko) ឡើង​សម្ពាធ​ឈាម​ខ្ពស់​។​
​ ​
នៅពេល​កើត ទារក​នេះ​មាន​ទម្ងន់​ត្រឹមតែ ២៥៨ ក្រាម ឬ ២,៥៨ ខាំ និង​កម្ពស់ ២២ សង់ទីម៉ែត្រ ឬ ២,២ តឹក​ប៉ុណ្ណោះ ហើយ​បាន​ស្ថិតនៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​រហូត មកទល់ពេលនេះ​។
​ ​
សូមបញ្ជាក់ថា ទារក​ដែល​គ្រង​កំណត់ត្រា​ចាស់​គឺជា​ទារក​ជប៉ុន ម្នាក់ទៀត​ដែលមាន ទម្ងន់ ២៦៨ ក្រាម ឬ ២,៦៨ ខាំ​ដែល​បានកើត​កាលពី​ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យក្រុង​តូ​ក្យូ ហើយ​បាន​ចេញពី​មន្ទីរពេទ្យ​កាលពី​ខែកុម្ភៈ​៕ ប្រែ​សម្រួលៈ​ខុម