ទារក​ទើប​កើត​ត្រូវបាន​គេ​យកមក​ទុក​ចោល​ក្នុង​ម៉ាស៊ីន​បោកគក់​នៅ​ថៃ​

755
ចែករម្លែក

​ទារក​ដ៏​ស្រេកឃ្លាន ដែល​ត្រូវបាន​ជួយ​សង្គ្រោះ​នៅ​ខេត្ត​ក្រា​ប៊ី ប្រទេស​ថៃ​ខាងត្បូង​នេះ ត្រូវ​គេ​ជឿ​ថា​មាន​អាយុ​ទើប​៥​ថ្ងៃ​ប៉ុណ្ណោះ​។​កូនង៉ែត​នេះ​សំណាង​នៅ​មាន​ជីវិត​ក្រោយពី​​ត្រូវបាន​គេ​យក​មក​ផ្លុង​ចោលនៅក្នុង​ម៉ាស៊ីនបោកខោអា​វ​នៃហាង​បោកគ​ក់មួយ​ដោយ​ទងផ្ចិត​នៅ​មិន​ទាន់​កាត់​ផ្តាច់​នៅឡើយ​។​

​ម្ចាស់​ហាង នាង​សាង​ឌឿ​ន ខាវ​រឿង បាន​និយាយថា នាង​បាន​បិទ​ហាង​កាលពី​រសៀល​ថ្ងៃ​សុក្រ​ទី​៣​ឧសភា និង​បាន​វិល​មក​វិញ​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​ឧសភា ពេលនោះ​នាង​បានឮ​​សម្លេង​ក្មេង​យំ​។​

​ស្ត្រី​មេផ្ទះ​វ័យ​៤៧​ឆ្នាំ​នេះ​ដំបូង​មិន​អើពើ​ទេ ដោយសារ​គិតថា​វា​ជា​សម្លេង​ក្មេង​យំ​មក​ពី​ផ្ទះ​ជិតខាង​។​តែ​ក្រោយមក​បាន​ពិនិត្យមើល​ក្នុង​ធុង​ម៉ាស៊ីន​បោកគក់​និង​ភ្ញាក់​ព្រើត​ដោយ​​ឃើញ​កូនង៉ែត​រុំ​ក្នុង​កន្សែងពោះគោ​ស្ថិតនៅ​បាត​ម៉ាស៊ីន​។​

​ក្រោយមក​ប៉ូលិស​និង​ពេទ្យ​បាន​មក​ដល់​និង​ពិនិត្យមើល​ក្មេង​នេះ​ឃើញថា​នៅ​មាន​សុខភាព​ល្អ​តែ​«​ស្រេកឃ្លាន​ខ្លាំងណាស់​»​។​វា​នៅ​ទាំង​ជាប់​ទងសុក​និង​បុគ្គលិក​ជួយសង្គ្រោះ​ជឿ​​ថា​វា​មាន​អាយុ​៤-៥​ថ្ងៃ​ប៉ុណ្ណោះ​។​

​ពួក​មន្ត្រី​ឥឡូវ​កំពុង​តាមរក​ម្តាយ​របស់​ក្មេង​តូច​ដែល​កំពុង​ត្រូវ​ថែរក្សា​នៅ​មន្ទីរពេទ្យ​មូលដ្ឋាន​មួយ​៕​ដោយ​៖​វាសនា​

ម្ចាស់​ហាង​បី​ទារក​ដែល​ត្រូវបាន​សង្គ្រោះ​។​នាង​ថា នាង​បាន​បិទ​ហាង​នៅ​ចុង​សប្តាហ៍​និង​បាន​វិល​មក​វិញ​ក៏​ស្រាប់តែ​ឮ​សម្លេង​ក្មេង​យំ និង​ប្រទះឃើញ​វា​នៅ​ក្នុង​ទូរ​បោក​ខោអាវ​