ទារក​ធាត់​បំផុត​ក្នុង​ពិភពលោក​ត្រូវគេ​រកឃើញ​នៅ​ម៉ិ​ក​ស៊ិ​ក​

367

​ទារក​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​ម្នាក់ មាន​ទម្ងន់​ស្មើ​ក្មេង​អាយុ​៩​ឆ្នាំ​ស្ទើរ​មិន គួរឱ្យ​ជឿ​ដោយសារតែ​វា​ឃ្លាន​មិន ឈប់​។ ទារក​ឈ្មោះ ល្វី​ស ម៉ា​នូ​អែល (Luis Manuel) អាយុ​១០​ខែ ដែល​មក ពី​ទីក្រុង​តេ​កូ​ម៉ាន (Tecoman) រដ្ឋ​កូ​លី​ម៉ា (Colima) ប្រទេស​ម៉ិ​ក​ស៊ិ​ក មាន​ទម្ងន់​ដល់ ទៅ​៣០​គីឡូក្រាម​។
​ ​
​ពេល​វា​មាន​អាយុ​ទើបតែ​មួយ ខែ វា​ត្រូវ​ស្លៀកពាក់​ខោអាវ​ធំៗ​សម្រាប់ ក្មេង​អាយុ​២​ឆ្នាំ ដោយសារតែ​ទំហំ​ចង្កេះ របស់​វា​រីក​យ៉ាង​ឆាប់រហ័ស​។
​ ​
​ក្រុមគ្រូពេទ្យ​មានការ​បារម្ភ​ថា ទារក​នេះ​អាច​នឹងមាន​ជំងឺ​ហ្សែ​ន​ដ៏ ចម្លែក​ម្យ៉ាង​មិនអាច​ព្យាបាល​បានឱ្យ​ឈ្មោះថា Prader-Willi syndrome ដែល​អាច​បណ្តាលឱ្យ​កុមារ​គាំងបេះដូង ស្លាប់​។
​ ​
​ពេលនេះ គ្រួសារ​ក្រីក្រ​របស់ គេ​បានចាប់ផ្តើម​អំពាវនាវ​រៃអង្គាស មូលនិធិ​ដើម្បី​ប្រមូលប្រាក់​យកទៅ ព្យាបាល​ជំងឺ​កូនប្រុស​របស់​ពួកគេ ប្រសិនបើ​ពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ ជំងឺ​ចម្លែក​ដូច​ការប៉ាន់ស្មាន​របស់​ក្រុម គ្រូពេទ្យ​មែន​នោះ​។
​ ​
​គេ​ជឿថា ល្វី​ស ម៉ា​នូ​អែល អាចជា​ទារក​ធាត់​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​គ្មាន​កំណត់ត្រា​បញ្ជាក់​ជា​ផ្លូវការ​ទេ ៕ ប្រែ​សម្រួលៈ ខុម​