ទារក​មាន​សុខ​ភាពល្អ អាច​ធាក់​ពោះ​ម្តាយ​ប៉ុន្មាន​ដង​ក្នុង​មួយថ្ងៃ​?

149
ចែករម្លែក

​មាន​តួលេខ​ជាក់លាក់​ណាមួយ​ដែល​បញ្ជាក់ថា ទារក​ដែលមាន​សុខភាព​ល្អប្រសើរ​អាច​ធាក់​មួយថ្ងៃ​ប៉ុន្មាន​ដងនោះ​ទេ​។​

​អ្នក​ក៏​ប្រហែលជា​មិនបាន​ធ្វើ​កំណត់ត្រា​នូវ​ចលនា​របស់​ទារក​ដែល​បានកើត​ឡើងជា​រៀងរាល់​ថ្ងៃនោះ​ផងដែរ​។​

​ការធ្វើ​ចលនា​របស់​ទារក​តាម​រយៈ​ការ​ធាក់ បានផ្ដល់​ផលប្រយោជន៍​ជាច្រើន​ដើម្បី​បង្ហាញថា​តើ​ទារក​មាន ឬ​មិនមាន​បញ្ហា​។ វា​ជា​ភាពងាយស្រួល​មួយ ដើម្បី​បញ្ចប់​នូវ​ការព្រួយបារម្ភ​របស់​ឪពុកម្ដាយ​។​

​ទារក​ធាក់​នៅក្នុង​អំឡុងពេល​ដែល​គេ​ភ្ញាក់ ហើយ​អ្នក​ក៏​អាច​ដឹងថា តើ​ពេលណា​ដែល​ទារក​ភ្ញាក់ និង​ពេលណា​ដែល​ទារក​គេង​។ ដូច្នោះ អ្នក​នឹងមាន​ភាពងាយស្រួល​ក្នុង​ការរៀន​ពី​ចង្វាក់​នៃ​ចលនា​របស់​ទារក​។​

​ទារក​ទាំងអស់​មាន​លំនាំ​នៃ​ការធ្វើ​ចលនា​ផ្សេងៗ​គ្នា ប៉ុន្តែ​អ្នក​អាច​នឹង​ស្គាល់​នូវ​ការធ្វើ​ចលនា​ធម្មតា​របស់​ទារ​ក​នៅក្នុង​ផ្ទៃ​អ្នក​។ ប្រសិនបើ អ្នក​បានកត់សម្គាល់​ឃើញ​ថា​មានការ​ផ្លាស់ប្តូរ​នៃ​ចលនា​របស់​ទារក ឬ​ទារក​មិនសូវ​ធាក់​ដូច​រាល់ដង អ្នក​ត្រូវ​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់​៕​ដោយៈ health.com.kh​

#