ទារក​មុខ​២​កើត​នៅ​ឥណ្ឌូនេស៊ី​

668
ចែករម្លែក

​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​បានឱ្យដឹងថា ទារក​ម្នាក់​បានកើត​មក​មានមុខ​២​និង​ខួរក្បាល​២​នៅក្នុង​ក្បាល​តែមួយ នៅ​ឥណ្ឌូនេស៊ី​។​

​ទារក​ប្រុស​ឈ្មោះ ជី​ម៉ាន់ អេ​ន​ឌី​កា បានកើត​នៅ​ទីក្រុង​បា​តាំ​។ គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី ២៩ កក្កដា ទារក​នេះ​មាន​អាយុ ២ ខែ​។ ទារក​នេះ​មាន​ដងខ្លួន​១ ដៃ​២ និង​ជើង​២ ប៉ុន្តែ​ដោយសារតែ​ប្អូនប្រុស​ភ្លោះ​របស់​ក្មេង​នេះ​មិនអាច​លូតលាស់​នៅក្នុង​ស្បូន​បាន ក្បាល​របស់​ក្មេង​នេះ​ក៏​ខូច​ទ្រង់ទ្រាយ​តែម្តង​។​

​វេជ្ជបណ្ឌិត​និយាយថា ករណីបែបនេះ​មាន​១​ក្នុងចំណោម​ទារក ២៥០.០០០ នាក់​៕ ដោយ៖ កញ្ញាដាលីស

ជី​ម៉ាន់ អេ​ន​ឌី​កា បានកើត​នៅ​ទីក្រុង​បា​តាំ ដោយមាន​មុខ​២