ទារក​មួយរូប​កើតមក​មុខ​ដូច​មនុស្ស​ក្រៅ​ភព​

424

​ទារក​ម្នាក់​ដែល​កើត​នៅក្នុង​រដ្ឋ អ៊ុត​តា​ប្រា​ដេ​ស​ប្រទេស​ឥណ្ឌា​ដោយ មាន​រូបរាង​យ៉ាង​ចម្លែក​ដល់​ថ្នាក់​អ្នក ស្រុក​ហៅថា “​មនុស្ស​ក្រៅ​ភព​” ពេលនេះ បាន​លាចាក​លោក​ហើយ​ក្រោយពី​កើត បានតែ​មួយថ្ងៃ ។​
​ ​
​ទារក​នេះ បានកើត​នៅពេល រំលងអធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦​ខែកញ្ញា ។ គេ​គ្មាន​មុខមាត់​ពេញ លេញ​ដូច​មនុស្ស​ធម្មតា​ឡើយ​ពោល គឺមាន​ភ្នែក​លៀន​ធំៗ​និង​មាន​ប្រហោង ក្រហត​នៅ​ចំណុច​ច្រមុះ​គួរឱ្យខ្លាច ។​
​ ​
​អ្វីដែល​កាន់តែ​គួរឱ្យភ្ញាក់ផ្អើល គឺ​សូម្បីតែ​ម្តាយបង្កើត​របស់គេ​ក៏​មិន ហ៊ាន​បំបៅ​ដោះ​គេ​ដែរ​ដោយសារតែ មុខមាត់​របស់គេ ។ អ្នក​ម្តាយ​វ័យក្មេង ដែលមាន​ឈ្មោះថា​ការី​ស្មា (Karish ma) បាន​ប្រាប់​កាសែត The Sun របស់ អង់គ្លេស​ថា “​ខ្ញុំ​ស្លុតចិត្ត​យ៉ាងខ្លាំង ហើយ ខ្ញុំ​មិន​ហ៊ាន​បំបៅ​ដោះ​កូន​នេះ​ទេ​។ យើង​បាន​បញ្ចុក​ទឹកដោះ​គេ តាម​ស្លាបព្រា​”៕ ប្រែ​សម្រួលៈ ខុម​