ទារក​ម្នាក់​ត្រូវបាន​ក្រុមហ៊ុន​ឱ្យ​ជិះ​ឥតគិតថ្លៃ​មួយជីវិត​

1151
ចែករម្លែក
  • 13
    Shares

​ទារក​ម្នាក់​ដែល​កើត​នៅលើ​រថយន្ត​តាក់ស៊ី​Grab​នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ក្រុមហ៊ុន​អនុញ្ញាតឱ្យ​ជិះ​ដោយ​មិន​គិតថ្លៃ​មួយជីវិត​។​

​ទារ​រក​នេះ​កើត​ពេល​ម្តាយ​របស់​វា​ជិះ​រថយន្ត​តាក់ស៊ី​កាលពី​ថ្ងៃ​សុក្រ​ទី​៤​ខែសីហា​ដើម្បី​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​ប៉ុន្តែ​ទៅ​មិនទាន់​ដល់​ផង​ក៏​ស្រាប់តែ​សម្រាល​តាមផ្លូវ​នៅលើ​រថយន្ត​។​

​ក្រុមហ៊ុន​នេះ​បានប្រកាស​តាមរយៈ​សារ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ថ្ងៃនោះ​ថា “​ដើម្បី​អបអរសាទរ​ហេតុការណ៍​ដ៏​គួរឱ្យ​រីករាយ​នេះ​យើងខ្ញុំ​សម្រេច​អនុញ្ញាតឱ្យ​ទារក​នេះ​ជិះ រថយន្ត​របស់​ក្រុមហ៊ុន​Grab ដោយ​ឥតគិតថ្លៃ​មួយជីវិត​”៕ ប្រែ​សម្រួលៈ ខុម