ទារក​ម្នាក់​ធ្លាក់ចូល​អណ្តូង​ជម្រៅ​៤៦​ម៉ែត្រ នៅតែ​គេ​អាច​សង្គ្រោះបាន​

301

​ទារក​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​គេ​ជួយសង្គ្រោះ​ឱ្យ​រស់រាន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ បន្ទាប់ពី​ធ្លាក់ចូល​ក្នុង​អណ្តូង​ដ៏​សែន​តូច ចង្អៀត​ដែលមាន​ជម្រៅ​រហូតដល់​ទៅ​៤៦​ម៉ែត្រ​។​

​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​និង​ក្រុម​កាយ​ដី​បាន​ខំប្រឹង​ធ្វើការ​រហូតដល់​ទៅ​ប្រហែល​១០​ម៉ោង​ដើម្បី​ជួយសង្គ្រោះ​ទារក​អាយុ​២០​ខែ​ខាងលើនេះ​ក្រោយពី បាន​ធ្លាក់​ចូលក្នុង​អណ្តូង​លូ​ជ័រ​កាលពី​ថ្ងៃទី​០២​ខែកញ្ញា​នៅក្នុង​ទីក្រុង​ស៊ី​អាន (Xi’an) ខេត្ត​សាន​ស៊ី​ប្រទេស​ចិន​។​

​គ្រឿងចក្រ​ធំៗ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សង្គ្រោះ​ក្មេងប្រុស​នេះ​។ ដោយសារតែ​អណ្តូង​នេះ​មាន​បន្ទាត់​ផ្ចិត​ត្រឹមតែ​៣០ សង់​ទី​ម៉េ​ត្រ​ខ្យល់​អុកស៊ីសែន​ត្រូវបាន​បូម​បញ្ចូល​ទៅក្នុង​នោះ​ដើម្បីឱ្យ​ក្មេង​នេះ​អាច​ដកដង្ហើម​បាន ហើយ​ត្រូវគេ​ផ្តល់ អាហារ​និង​ទឹក​។

​ទីបំផុត​ទារក​នេះ​ត្រូវបាន​គេ​ទាក់​ខ្សែពួ​អូស​ចេញមក​វិញ​ដោយ​សុវត្ថិភាព​នៅ​យប់​ថ្ងៃ​ដដែល ហើយ​ពេលនេះ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ប៉ុន្តែ​បាន​ធូរស្រាល​ច្រើន​ហើយ​។ សូមបញ្ជាក់ថា ក្មេង​នេះ​ត្រូវបាន យាយ​តា​យកចេញ​ទៅលេង​នៅ​ខាងក្រៅ​ផ្ទះ ហើយ​មិន​ប្រយ័ត្ន​ក្មេង​នេះ​ក៏​ធ្លាក់​ចូលក្នុង​អណ្តូងនោះ​តែម្តង​៕ ប្រែ​សម្រួលៈ ខុម