ទារក​រក​តូច​ល្អិត​ជាងគេ​លើ​ពិភពលោក ទីបំផុត​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ក្រុង​តូ​ក្យូ​ទាំង​មាន​សុខ​ភាពល្អ​

469
ចែករម្លែក
  • 12
    Shares

​ទារក​ម្នាក់​ដែល​កើត​នៅ​ទីក្រុង​តូ​ក្យូ​មាន​ទម្ងន់​ស្មើនឹង​ខ្ទឹមបារាំង​មួយ​ផ្លែ​ទីបំផុត​បាន​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​មាន​សុខភាព​ល្អ ដោយបាន​ក្លាយជា​ក្មេងប្រុស​ទើប​កើត​តូច​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ដែល​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ដោយ​សុវត្ថិភាព​។​

​ទារក​តូច​នេះ​មាន​ទម្ងន់​ត្រឹមតែ ២៦៨ ក្រាម​ប៉ុណ្ណោះ នៅពេលដែល​កូនប្រុស​នេះ​បានកើត​កាលពី ២៤ សប្តាហ៍​មុន បន្ទាប់ពី​កូន​នេះ​ឈប់​លូតលាស់​នៅក្នុង​ស្បូន​។​

​ទារក​នេះ​មាន​មាឌតូច​ខ្លាំង​ដល់​ថ្នាក់​អាច​យកមក​ដាក់​ក្នុង​ក្រអូម​បាតដៃ​របស់​មនុស្សពេញវ័យ​បាន​។​

​ប៉ុន្តែ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​កេ​អូ​បាន​និយាយថា បន្ទាប់ពី​ការព្យាបាល​រយៈពេល ៥ ខែ កូន​នេះ​ឥឡូវ​មាន​ទម្ងន់ ៣,២៣៨ គីឡូក្រាម និង​បៅ​ទឹកដោះ​ធម្មតា ហើយ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ម្តាយ​របស់​ក្មេងប្រុស​នេះ​បាន​និយាយថា “​ខ្ញុំ​អាចនិយាយបាន​ត្រឹម​ថា​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ ដែល​គាត់​ធំធាត់ ពីព្រោះ​និយាយ​តាម​ត្រង់ ខ្ញុំ​មិន​ប្រាកដថា​គាត់​អាចរ​ស់បាន​ឬ​អត់​ទេ​”​។​

​វេជ្ជបណ្ឌិត​តា​កេ​ស៊ី អា​រី​មី​តស៊ូ ដែល​បាន​ព្យាបាល​ទារក​នេះ បាន​និយាយថា គាត់​ចង់​ប្រាប់​មនុស្ស​ទាំងអស់​ឱ្យដឹងថា “​ពិតជា​មានលទ្ធភាព​ដែលថា​ទារក​នឹង​អាច​ចាក​ចេញពី​មន្ទីរពេទ្យ​ទាំង​មាន​សុខភាព​ល្អ ទោះបីជា​ពួកគេ​កើតមក​មាន​មាឌតូច​ល្អិត​ក៏ដោយ​”​។​

​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​កេ​អូ​បាន​និយាយថា​ក្មេងប្រុស​នេះ​ឥឡូវ​បាន​គ្រង​ឯតទគ្គ​កម្ម​សម្រាប់​ក្មេងប្រុស​ទើប​កើតមាន​មាឌតូច​បំផុត ដែល​ចេញពី​មន្ទីរពេទ្យ​ទាំង​មាន​សុខ​ភាពល្អ​៕ ដោយ៖ កញ្ញាដាលីស

ទារក​ប៉ុន​ខ្ទឹមបារាំង​ទីបំផុត​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយពេល​ព្យាបាល​៥​ខែ