ទារក​អព្ភូតហេតុ​កើតមក​មាន​ជើង​៤​លិង្គ​២ សូម្បីតែ​វេជ្ជបណ្ឌិត​ក៏​ស្រឡាំងកាំង​

1592
ចែករម្លែក

​ទារក​ម្នាក់​កើតមក​មាន​ជើង​៤​និង​ប្រដាប់បន្តពូជ​២​បាន​ទាក់ទាញ​អ្នកស្រុក​ដ៏​ភ្ញាក់ផ្អើល​ជាច្រើន​នាក់​មកពី​ទីកន្លែង​ផ្សេងៗ​រាប់ពាន់​គីឡូម៉ែត្រ​ដើម្បី​មក​មើល​ទារក ដែល​ពួកគេ​ហៅថា “​អព្ភូតហេតុ​របស់​ព្រះ​”​។​

​កូន​នេះ​បានកើត​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​កញ្ញា​នៅក្នុង​ទីក្រុង​ហ្គោ​រ៉ា​ក់​ពួ នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​សរ​បស់​ឥណ្ឌា គឺ​នៅ​ឆ្ងាយ​ពី​ភាគ​និរតី​ទីក្រុង​ញូ​វ​ដេលី​ប្រមាណ ១.២០០ គីឡូម៉ែត្រ​។​

​ដោយមាន​ឪពុក​ឈ្មោះ ប៊ុល​ហាន នី​សាដ ជា​កម្មករ និង​ម្ដាយ​ឈ្មោះ​រ៉ា​ម​បា ទារក​មិនទាន់​មានឈ្មោះ​រូបនេះ​ចាំបាច់​ត្រូវធ្វើ​ការវះកាត់​នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ឡាក់​នូវ ប៉ុន្តែ​គេ​រំពឹងថា​កូន​នេះ​នឹងមាន​ជីវិត​ធម្មតា​។​

​ជំងឺ​ដ៏​កម្រ​របស់​ទារក​នេះ​ប្រហែល​បណ្តាលមកពី​កូនភ្លោះ​ប៉ារ៉ាស៊ីត ដែល​ក្នុងនោះ​ផ្នែក​មួយ​នៃ​កូនភ្លោះ​ខ្លួន​ជាប់​គ្នា​មិនបាន​លូតលាស់​ពេញលេញ​ជាមួយនឹង​ទារក​មួយទៀត​៕ ដោយ៖ កញ្ញាដាលីស

គេ​រំពឹងថា​ទារក​ជើង​៤​និង​លិង្គ​២​នេះ​នឹងមាន​ជីវិត​រស់ ក្រោយ​ការវះកាត់​ដែល​រំពឹង​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ឡាក់​នូវ