ទារក​អាយុ​ទើប​មួយខែ​ត្រូវ​ម្ដាយ​ដាល់​ជាំភ្នែក ព្រោះ​ខ្លាច​មិនបាន​ទៅ​ជួប​គូស្នេហ៍​

192
ចែករម្លែក

ទារក​ដ៏​អភ័ព្វ​ម្នាក់ ត្រូវបាន​ម្ដាយ​ឈាមរាវ​ដាល់​ឱ្យ​របួសធ្ងន់​គួរឱ្យ​ខ្លោចចិត្ត​ហួស​ថ្លែង​ដោយសារ ម្ដាយ​នោះ​ខ្លាច​មិនបាន​ចេញទៅ​ជួប​គូស្នេហ៍​។

ទារក​រងគ្រោះ​អាយុ​ទើបតែ​មួយខែ​ឈ្មោះ មី​គី​តា (Mykyta) បាន​រងរបួស​ជាំភ្នែក និង​ចេញ​ន​ឈាម តាម​ច្រមុះ​ប៊ិះ​នឹង​ស្លាប់​នៅក្នុង​ទីក្រុង​រី​វ​ន័​រ (Rivne) តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សាក្សី​និយាយថា អ្នកជិតខាង​ម្នាក់​ដែល​ប្រទះឃើញ​ទារក​នេះ​បាន​សន្លប់​ដោយសារ​រន្ធត់ចិត្ត​ពេក​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានឱ្យដឹងថា ទារក មី​គី​តា រស់នៅ​ជាមួយ​ម្ដាយ​វ័យ ១៩ ឆ្នាំ​របស់ខ្លួន ក្នុងផ្ទះ​សំណាក់​តម្លៃថោក​។​នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី​១៥ ខែតុលា​ម្ដាយ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​បាន វាយដំ​កូន​នេះ ហើយ​ចេញទៅ​ជួប​គូស្នេហ៍​បាត់ ដោយ​ទុកឱ្យ​គ្នា​នៅតែ​ម្នាក់ឯង​។

​ម្ដាយ​ដែល​គ្មាន​ការទទួលខុសត្រូវ​រូបនេះ ប្រឈម​ការស៊ើបអង្កេត​បទ​ព្រហ្មទណ្ឌ​ពីបទ​ប្រើ​ហិង្សា លើ​រាងកាយ និង​មើល​ថែកូន​មិនបាន​ពេញលេញ ហើយ​អាច​នឹង​ជាប់ពន្ធនាគារ ៥ ឆ្នាំ​៕ ប្រែ​សម្រួលៈ​ខុម