ទារិកា​ប៉ា​គី​ស្ថាន​កើតមក​មាន​ក្បាល​ប៉ោង​យ៉ាង​ចម្លែក​

1294
ចែករម្លែក

​ក្មេងស្រី​ប៉ា​គី​ស្ថាន​ម្នាក់ ដែល​កើតមក​មាន​ក្បាល​ប៉ោង​ខុសធម្មតា កំពុង​រង់ចាំ​ការវះកាត់​កែប្រែ​ជីវិត​។​

​អា​នី​ឡា អា​លី មកពី​ទីក្រុង​ដូ​គ្រី ក្នុង​ខេត្ត​ស៊ីន ប្រទេស​ប៉ា​គី​ស្ថាន បាន​កើតមក​ដោយមាន​ក្បាល​ទន់​ធំ​ខុស​ប្រក្រតី ដែល​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​ជា​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ជំងឺ Craniosynostosis​។​

​ជំងឺ​នេះ​ដាក់​សម្ពាធ​លើ​ការលូតលាស់​ខួរក្បាល​របស់​នាង​អាយុ ៣ ខែ​នេះ ដែល​បង្ខំ​ឱ្យ​ខួរក្បាល​របស់​នាង​លៀន​ចេញមក​ខាងក្រៅ​លលាដ៍​របស់​នាង​។​

​ក្រុមគ្រូពេទ្យ​មិនដឹង​ពី​របៀប​ព្យាបាល​ទារក​ទើបនឹង​កើត​នេះ​ទេ ដែល​ទទួលរង​ពី​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ឆ្អឹងខ្នង​លយ​ផងដែរ ដែល​ក្រុមគ្រូពេទ្យ​អះអាងថា​បណ្តាលឱ្យ​ដុំ​សាច់​ដុះ​នៅលើ​ខ្នង​របស់​នាង​។​

​ម្ដាយ​វ័យ ១៩ ឆ្នាំ​របស់​កូនស្រី​នេះ គឺ​នាង អា​នូ​សា​បា បាន​និយាយថា “​ខ្ញុំ​សប្បាយរីករាយ​នៅពេល​ខ្ញុំ​បានផ្តល់​កំណើត​ដល់​អា​នី​ឡា ជា​កូន​ដំបូង​របស់ខ្ញុំ កាលពី​បី​ខែ​មុន​នៅក្នុង​គ្លីនិក​ឯកជន​មួយ​។ ប៉ុន្តែ​ខ្ញុំ​ភ័យខ្លាច​ពេលដែល​ខ្ញុំ​ឃើញ​ក្បាល​របស់​នាង​។ ក្បាល​របស់​នាង​មិនបាន​លូតលាស់​ត្រឹមត្រូវ​នោះទេ ហើយ​គ្រូពេទ្យ​បាន​ប្រាប់​យើង​ឱ្យ​នាំ​នាង​ទៅ​មន្ទីរពេទ្យ​កុមារ​ក្នុង​ក្រុង​ឡា​កា​ណា​។ ក្បាល​របស់​នាង​ទន់​ណាស់ រហូតដល់​ថ្នាក់​គ្រូពេទ្យ​ប្រាប់​យើង​ថា សូម្បីតែ​របួស​តូច​មួយ​នៅលើ​ក្បាល​របស់​នាង​ក៏​អាច​បណ្តាលឱ្យ​ខ្ទេចខ្ទាំ​ខ្លាំង​បានដែរ​”៕ ដោយ៖ កញ្ញាដាលីស

អា​នី​ឡា អា​លី កើតមក​មាន​ក្បាល​ធំ​ទន់​ខុសពី​ប្រក្រតី