ទារិកា​ភ្លោះ​ពោះ​ជាប់​គ្នា​អាយុ ៤១ ថ្ងៃ ត្រូវបាន​វះកាត់​បំបែកចេញ​ពីគ្នា​ដោយ​ជោគជ័យ​នៅ​ចិន

1396

​ទារិកា​ភ្លោះ​ពោះ​ជាប់​គ្នា​មួយគូ​មកពី​ប្រទេស​ចិន​ត្រូវបាន​វះកាត់​បំបែកចេញ​ពីគ្នា​ដោយ​ជោគជ័យ បន្ទាប់ពី​ការវះកាត់​រយៈពេល ៤ ម៉ោង​។​

​ទារិកា​ប្រុស​ទាំងពីរ​នាក់ ដែល​ជាប់​គ្នា​ត្រង់​ក្បាលពោះ​នោះ មាន​អាយុ​ត្រឹម ៤១ ថ្ងៃ​ប៉ុណ្ណោះ នៅពេលដែល​ក្រុមគ្រូពេទ្យ​វះកាត់​បានធ្វើកា​រ​វះកាត់​នៅ​ថ្ងៃទី ១៩ ខែធ្នូ​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បានឱ្យដឹងថា ទារិកា​ទាំងពីរ​ឥឡូវ​កំពុងស្ថិត​នៅក្រោម​ការឃ្លាំមើល​របស់​មន្ទីរពេទ្យ​និង​កំពុង​ងើប​ជាសះស្បើយ​ឡើងវិញ​សន្សឹមៗ​។​

​កូនភ្លោះ​នេះ​ត្រូវបាន​បង្កើត​ដោយ​ម្តាយ​ឈ្មោះ យ៉ាង មកពី​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​ភាគខាងត្បូង​កាលពី​ថ្ងៃទី ៨ វិច្ឆិកា​។ នេះ​បើ​យោងតាម​វេ​ប​សាយ Huanqiu.com ដែលជា​បុត្រ​សម្ព័ន្ធ​របស់​វេ​ប​សាយ​ព័ត៌មាន​រដ្ឋ People’s Daily Online៕ ដោយ៖ កញ្ញាដាលីស

ទារិកា​ភ្លោះ​អាយុ ៤១ ថ្ងៃ ត្រូវបាន​វះកាត់​បំបែកចេញ​ពីគ្នា​ដោយ​ជោគជ័យ​នៅ​ខេត្ត​ក្វាង​ស៊ី