ទារ, ទា, ​ទាមទារ, ​ទស្សន, ​ទំនាយ, ​ទើរ, ​ទីទើរ, ​ទឡ្ហីកម្ម, ​ទណ្ឌកម្ម, ទទាក់ទទាម, ​ទក្សិណ, ​ទាក់ទាម

344

ទារ ( កិ​. ) ស្រដី​ក្រើន​យក របស់​ដែល​គេ​ជំពាក់​, ក្រើន​តឿន​បន្តឹង យកប្រាក់​តាម​កំណត់​ដែល​ត្រូវ​ចេញ​, ត្រូវ​បង់​៖ ទារប្រាក់​, ទារថ្លៃផ្ទះ​, ទារ ប្រាក់​ពន្ធ ។
​ ​
ទា ( ន​. ) ឈ្មោះ​សត្វ​ស្លាប ស្រុក​ពួក​មួយ មាន​ម្រាមជើង​ជាប់​គ្នា ស្រដៀង​នឹង​ប្រវឹក តែមាន​រូប​ធំ​ជាង ប្រវឹក ។ ដំណើរទា ដំណើរ​អ៊ិកអ៊ាក​តិ​ញ តុញ​ស្រដៀង​នឹង​ទា​ដើរ ។ ទាកាប៉ា ឈ្មោះ​ទា​មួយ​ប្រភេទ រូប​ខ្ពស់ជាង​ទា ធម្មតា​, នៅត្រង់​ក្បាល​មានពក​ជា សិរ​ទាប សម្បុរ​ក្រហម សណ្ឋាន ស្រដៀង​នឹង​ពក​ផ្លែ​ម្រះ​ទុំ​, ចេះ​ហើរ បាន​ប្រហែល​នឹង​មាន់ស្រុក ។ ទាព្រៃ ឈ្មោះ​បក្សី​ព្រៃ​មួយ​ប្រភេទ​រូប​ដូច​ទា តែ​ហើរ​ខ្ពស់​បាន​ដូច​ពួក​កុក ។
​ ​
​ទាមទារ ( កិ​. ) ទាម​ផង​ទារ ផង​, ទារ​ដោយ​ទាមចំណែក ឬ​ទារ​តវ៉ា យក​របស់​មត៌ក​ខ្លួន ជា​កេរដំណែល​ឱ្យ បានមក​ខ្លួន​វិញ (​ម​. ព​. ទារ ផង​) ។
​ ​
​ទស្សន ទ័ស សៈ ន៉ៈ បា​., សំ​. ( ន​. ) (​ទស្សន​, ទ​ស៌​ន ការ​ឃើញ​, ដំណើរ​យល់ឃើញ​, បញ្ញា​សាមញ្ញ​, លទ្ធិ​, ភ្នែក​, អាទិ​មគ្គ គឺ​សោ​តាប​ត្តិ​មគ្គ ។ ទស្សនកិច្ច (–​កិ​ច​) ន​. (​បា​., សំ​. ទ​ស៌​ន + កឫត្យ​) ចក្ខុ​ដែលមាន​ការ​ឃើញ ជានិច្ច​ឬ​ជា​មុខការ ។ ទស្សនវិជ្ជា ន​. (​បា​.) វិជ្ជា​ដែល​កើតឡើង​ដោយ​ទស្សនៈ​, វិទ្យាសាស្ត្រ​ចែង​អំពី​គោលការណ៍ សំខាន់ៗ និង​បុព្វហេតុ​ផ្សេងៗ​ឬ​អំពី​ជីវិត នៃ​មនុស្ស​និង​សត្វ​៖ ទស្សនវិជ្ជា ជា​គុណ ជាតិ​វិសេស​មួយចំណែក ។ ទស្សនវិទូ ន​. (​បា​.) អ្នកប្រាជ្ញ​ខាង​ទស្សនវិជ្ជា​ ៖ ព្រះពុទ្ធ ជា​ទស្សនវិទូ​ឯក​ក្នុង​លោក ។ ទស្សនវិស័យ (–​វិសៃ​) ន​. (​បា​. ទស្សន វិសយ​) ប្រទេស​ឬ​ទី​ឱកាស​ដែល​មើល ឃើញ គឺ​ចម្ងាយ​ភ្នែក​ល្មម​មើលឃើញ បាន (​ចម្ងាយ​មួយ​ក្រឡេក ឬមួយ​កន្ទុយ ភ្នែក​) ។​
​ ​
​ទំនាយ ( ន​. ) ពាក្យ​, សេចក្តី ដែល​គេ​ទាយ​៖ ទំនាយ​របស់​អ្នកណា​?, ទំនាយ​នុ៎​អ្នះ​កណា​ទាយ​ទុក​មក​?, ទំនាយព្រះពុទ្ធ​, ទំនាយគ្រូ​, ទំនាយ ហោ​, មាន​ទំនាយ​ត្រូវឱ្យ​ធ្វើការ​នុ៎ះ កើត ។
​ ​
​ទើរ ( កិ​. ) ជាប់​នៅ​ពី​ខាង លើ​ដោយមាន​អ្វី​ទ្រ​មិនឱ្យ​ធ្លាក់​មិនឱ្យ ជ្រុះ​មកដល់​ផ្ទៃ​ខាងក្រោម​៖ ផ្លែ​ព្រីង​ទុំ ជ្រុះ​មក​ទើរ​លើ​ប្រគាប ។ ដាក់​ថ្កល់​ឱ្យ ជាប់​នៅ​ខាងលើ​៖ ទើរ​រមូរ​កន្ទេល​លើ ធ្នើរ ។
​ ​
​ទីទើរ ( កិ​. ) រួញរា​, អ​ល់ អែក​, ញញើតញញើម​, ស្ទាក់ស្ទើរ​, ស្ទើរ ទៅ​ស្ទើរ​ទេ​៖ ខ្ញុំ​នៅ​ទីទើរ ពុំទាន់​ហ៊ាន សម្រេច​ថា ជា​យ៉ាងណា​នៅឡើយ ។
​ ​
​ទឡ្ហីកម្ម ទ័ល​-​ហី​ក័​ម បា​., សំ​. ( ន​. ) (​ទ​ឫ​ឍ + ក​ម៌​ន​) ការធ្វើឱ្យ​មាំ ឡើង​ទៀត គឺ​ការដែល​បានធ្វើ​រួចហើយ ធ្វើ​ថែមទៀត​ឱ្យ​រឹតតែ​មាំមួន​ឡើង​៖ ត្រូវ ធ្វើ​ទៀត​ទៅ ដើម្បីឱ្យ​បានជា​ទឡ្ហីកម្ម ។
​ ​
​ទណ្ឌកម្ម ទ័ន​ឌៈ ក័​ម បា​. ( ន​. ) ការធ្វើ​ទោស​ផ្ចាល​តាម​ដំណើរ ធ្វើ​ខុស​នឹង​វិន័យ​បញ្ញត្តិ​៖ ដាក់ទណ្ឌកម្ម​, ទទួល​ទណ្ឌកម្ម (​ម​. ព​. នាសនង្គ ផង​)​។
​ ​
ទទាក់ទទាម ( កិ​. ឬ កិ​. វិ​. ) ទាក់ៗ ទើសៗ វីមវាម​ញឹកញយ​៖ គិតគូរ ទូទាត់​គ្នា​ឱ្យ​ជ្រះស្រឡះ ទៅ កុំឱ្យ​ទទាក់ ទ​ទាម​តទៅទៀត ។ ប្រើ​ជា គុ​. ក៏មាន​៖ ដំណើរ​ទទាក់ទទាម ។
​ ​
​ទក្សិណ ទ័ក​សិន សំ​. ( ន​. ) ឈ្មោះ​ទិស​ធំ​មួយ​ជា​គូ​ប្រទល់​ត្រង់​គ្នា នឹង​ទិសឧត្តរ​៖ ទិសទក្សិណ (​ទិស​ខាង ត្បូង​) ។ ខាងស្តាំ​៖ ដើរ​ទក្សិណ ឬ​ដើរ ប្រទក្សិណ គឺ​ដើរ​ព័ទ្ធ​យក​អ្វីៗ​ឱ្យនៅ​ខាង ស្តាំ ។
​ ​
​ទាក់ទាម ( គុ​. ឬ កិ​. វិ​. ) ដែល​ទីមទាម​ដោយ​ទើសទាល់​ដំណើរ ឬ​ទើសទាល់​គំនិត​៖ រឿងនេះ​ខ្ញុំ​សម្រេច ភ្លាមៗ​ពុំទាន់​បានទេ ព្រោះ​នៅមាន ដំណើរ​ទាក់ទាម​ច្រើនណាស់ ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ​សម្តេច​សង្ឃរាជ​ជួ​ន ណាត​