ទាល់តែ​គ្រា​ជួប​ទុក​លំបាក​ទើប​ដឹងថា​នរណា​ជា​មិត្ត​ពិត​

887
ចែករម្លែក

​បន្ទាប់​ពី​បង្ក្រាប​វីរុស​នៅក្នុង​ស្រុក​បាន​ជោគជ័យ ចិន​កំពុង​ប្រកៀក​ស្មា​ជាមួយ​អឺរ៉ុប​នៅក្នុង​ការប្រយុទ្ធ​នឹង​ជម្ងឺ​កូវី​ដ​១៩​។​

​ចិន​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​សហភាព​អឺរ៉ុប​(EU)​និង​គាំទ្រ​កិច្ចខិតខំ​របស់​ប្លុក​នេះ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រាលដាល​ជម្ងឺ​កូវី​ដ​១៩ នេះ​បើ​តាម​នាយក​​រដ្ឋមន្ត្រី​ចិន​លី ឃឹ​ឈាំ​ង​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ទី​១៨​មីនា​ក្នុងពេល​និយាយ​ទូរស័ព្ទ​ជាមួយ ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប ។​

​លី​បាន​និយាយថា នៅ​ដំណាក់កាល​ដំបូងៗ​ដែល​ចិន​ប្រយុទ្ធ​នឹង​ជម្ងឺ​កូវី​ដ​១៩ បណ្តា​ទីភ្នាក់ងារ​អឺរ៉ុប​បាន​ស​ផ្តល់​សមានចិត្ត​អាណិតអាសូរ និង​សម្របសម្រួល​បញ្ជូន​​ជំនួយ​មកកាន់​ចិន​។​នៅពេល​ជម្ងឺឆ្លង​រាល​ចូល​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ចិន​សុំ​បញ្ជាក់​ជា​មួយ​សហភាព​អឺរ៉ុប​ង​ថា ការទប់ស្កាត់​និង​គ្រប់គ្រង​ជម្ងឺឆ្លង​នេះ​មិនមាន​​ព្រំដែន​ទេ​។​

នាយករដ្ឋមន្ត្រី​ចិន លី ឃឹ​ឈាំ​ង ចូលរួម​កិច្ចប្រជុំ​របស់​មេដឹកនាំ​ចិន​-​អឺរ៉ុប នៅ​ក្រុង​ព្រុច​សែល​កាលពី​ថ្ងៃ​០២ មិថុនា ឆ្នាំ​២០១៧

​ឥឡូវ​នៅពេល​ការឆ្លង​រាតត្បាត​ជម្ងឺ​នេះ​នៅ​ចិន​ហាក់​ធូរស្បើយ ចិន​ចាប់ផ្តើម​ចេញ​ជួយ​ប្រទេស​អឺរ៉ុប​ដែល​កំពុង​រងគ្រោះ​ខ្លាំងៗ ដូចជា​បារាំង អេ​ស្ប៉ាញ អ៊ីតាលី​ បែ​ល​ហ្សិ​ច​ប៉ូឡូញ ក្រិច ប៊ុល​ហ្ការី ស្លូ​វេនី សុទ្ធតែ​ទទួល​ជំនួយ​វេជ្ជសាស្ត្រ​ចិន​។​

​សូមប្បី​តែ​អេ​ស្តូ​នី ដែល​ធ្លាប់​ចាត់ទុក​ចិន​ជាការ​គំរាម​នោះ ឥឡូវ​ក៏​ទទួល​ការណែនាំ​ពី​មន្ត្រី​ចិន និង​សុំ​កិច្ចសហការ​ជាមួយ​ចិន​អំពី​វិធី​បង្ក្រាប​វីរុស​កូវី​ដ​១៩​។​

​យន្តហោះ​ចិន​ទម្លាក់​ម៉ា​ស់មុខ​១​លាន​នៅ​បារាំង​កាលពី​ថ្ងៃ​ពុធ​

​កាលពី​ថ្ងៃ​ពុធ​ទី​១៨​មីនា យន្តហោះ​ចិន​មួយ​ដឹក​ម៉ា​ស់មុខ​១​លាន​យកទៅអោយ​បារាំង​និង​សម្ភារៈ​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៅ​អោយ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​ដើម្បី​ជួយ​​ប្រយុទ្ធ​នឹង​កូវី​ដ​១៩​។​អ្នកឯកទេស​វេជ្ជសាស្ត្រ​ចិន​ក៏​បាន​ទៅដល់​អ៊ីតាលី​និង​ពិភាក្សារ​កវី​ធី​បង្ក្រាប​ជម្ងឺ​នេះ​ជាមួយ​មន្ត្រី​និង​ក្រុមគ្រូពេទ្យ​អ៊ីតាលី​កាលពី​ថ្ងៃ​អង្គារ​។​

ជំនាញការ​វេជ្ជសាស្ត្រ​ចិន ទៅដល់​អ៊ីតាលី​និង​ពិភាក្សា​រក​វិធី​បង្ក្រាប​វីរុស​

​តាមរយៈ​កិច្ចខិតខំ​នេះ វា​បង្ហាញ​អោយឃើញថា ចិន​ពិតជា​អ្នក​ជួយ​ពិភពលោក​ជា​អ្នក​រួម​ជោគវាសនា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​លោក ជា​អ្នក​ចេះ​ជួយ​គ្នា​ក្នុង​​គ្រា​ក្រលំបាក មិន​ដូច​ប្រទេស​ខ្លះ​ដែល​គិតតែ​ស្រែក​ថា​ចិន​ឬ​រុស្ស៊ី​ជាការ​គំរាម​ពិភពលោក​ដើម្បី​ជំរុញ​លក់​សព្វាវុធ​របស់ខ្លួន​។​

​សូម្បី​តែ​អ៊ីតាលី​ខ្លួនឯង បាន​ចោទប្រកាន់​សហភាព​អឺរ៉ុប​និង​បណ្តា​រដ្ឋ​ជា​សមាជិក​ថា​មិន​បាន​ឆ្លើយតប​ចំពោះ​ការអំពាវនាវ​របស់​គណៈ​កម្មា​ធិ​ការ​អឺរ៉ុប​សំរាប់​​ជំនួយ​វេជ្ជសាស្ត្រ​ចំ​ពេល​ខ្លួន​ផ្ទុះ​កូវី​ដ​១៩​ទប់​លែង​ជាប់​។​

​ជា​ការឆ្លើយតប​នឹង​ការអំពាវនាវ​របស់​អ៊ីតាលី ចិន​កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជូន​ម៉ា​ស់មុខ​២​លាន​និង​ឧបករណ៍​ជំនួយ​ដង្ហើម​១០.០០០​សម្រាប់ ខោអាវ​ការពារ​របស់​​ពេទ្យ​២០.០០០​សម្រាប់ ជាមួយនឹង​ឧបករណ៍​ពិនិត្យ​រក​វីរុស​ចំនួន​៥០.០០០​ឈុត បន្ទាប់ពី​មាន​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​។​

​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប បាន​និយាយថា កិច្ចខិតខំ​ផ្តល់​ជំនួយ​របស់​ចិន​ដល់​សហភាព​អឺរ៉ុប​និង​រដ្ឋ​ជា​សមាជិក​មួយ​ផ្ទាល់​ត្រូវបាន​វាយតម្លៃ​ខ្ពស់ ហើយ​ប្រធានា​​ធិបតី​ស៊ែ​ប៊ី ក៏​បាន​សរសើរ​ការគាំទ្រ​របស់​ចិន​នៅក្នុង​ការជួយ​ប្រទេស​លោក​ប្រឆាំង​នឹង​វីរុស​ឆ្លង​នេះ​។​

​តាមរយៈ​កិច្ច​សហការ​ក្នុង​គ្រាក្រ​លំបាក​នេះ ចិន​ទំនងជា​បាន​សាង​ជំនឿ​ចិត្ត​បន្ថែម​ទៀត​នៅ​អឺរ៉ុប ចំ​ពេល​ខ្លួន​ប្រជែង​ឥទ្ធិពល​ជាមួយ​សហរដ្ឋ​អាម៉េរិក​និង​​កំពុង​ស្ថាបនា​ផ្លូវ​សូត្រ​ទៅកាន់​ទ្វីបអឺរ៉ុប​៕​ដោយ​៖​វាសនា​