ទាល់តែ​ឃើញ​គុក​ទើប​ស្រក់​ទឹកភ្នែក​!​ឃាត់ខ្លួន​អ្នក​ជេរប្រមាថ​សម្តេច​តេ​ជោ ហ៊ុន សែន តាម​Facebook

1146
ចែករម្លែក

(​បន្ទាយមានជ័យ​) ៖ ស្រ្តី​អាយុ​ ៣១ ​ឆ្នាំ​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ហើយ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ថ្ងៃ​នេះ ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា​ ជា​ជន​ក្បត់​ជាតិ​និង​លក់​ទឹក​ដី។

ស្ត្រី​ជា​បុគ្គលិក កាស៊ីណូ​មួយកន្លែង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែតរូបនេះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ខណៈពេល​កំពុងធ្វើការ កាលពី​រសៀល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ករណី​ជេរប្រមាថ សម្តេច​តេ​ជោ ហ៊ុន សែន ។​

​ស្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ ម៉ៅ លីន​ដា អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​មួយ ជិត​វត្ត​បា​លិ​លេ​យ្យ​ស្ថិត​ភូមិ​ក្បាលស្ពាន​១​និង​មាន​ទី​លំ​នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត​។​

​ជនល្មើស ត្រូវបាន​នគរបាល​ជំនាញ​ក្រុង​ប៉ោយប៉ែត និង​នគរបាល​មកពី​ស្នងការដ្ឋាន នគរបាល​ខេត្ត ឃាត់ខ្លួន នៅក្នុង​កាស៊ីណូ​ខាងលើ ខណៈ​នាង​កំពុងធ្វើការ​នៅ​ទីនោះ​។​

​សមត្ថកិច្ច​បាន​ប្រាប់ថា ស្ត្រី​ខាងលើ ត្រូវ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ជេរប្រមាថ សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook កាលពីពេល​ថ្មីៗ​នេះ ៕

សូមបញ្ជាក់ថាបណ្តាញ​សង្គម​ហ្វេស​ប៊ុក​បាន​បង្ហោះ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ​សែន ដែល​ថ្លែង​ថា៖ «គ្មាន​នរណា​ស្រឡាញ់​ខ្មែរ ជាង​ខ្មែរ​គ្នា​ឯង​នោះ​ទេ ​តើ​អាមេរិក​មាន​គិត​ពី​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​ ពេល​ពួក​គេ​នាំ​គ្រាប់​បែក​មក​ទម្លាក់​នា​ទសវត្សរ៍​ឆ្នាំ​៧០ ទេ»។

ក្រោយ​ពី​ឃើញ​ការ​បង្ហោះ​នេះ​​ឈ្មោះ Linda GiGi​ បាន​បញ្ចេញ​មតិ​ថា៖​«ប្រទេស​កម្ពុជា​មិន​ទទួល​យក​អា​ត្រកូល ហ៊ុន សែន ​ឯង យក​ដី​សម្តេច​តា​លក់​ទេ ​អាក្បត់​ជាតិ»៕ដោយ៖វាសនា

#