ទាល់តែ​ធំ​ក្លិនស្អុយ​ទ្រាំលែងបាន ដាច់ចិត្ត​បង្ហើប​បង្អួច​មើល​ទើប​ដឹងថា​មាន​សាកសព​

897
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ សាកសព​បុរស​ម្នា​ក់នៅ​ក្នុង​បន្ទប់​ជួល មាន​សភាព​ហើប​ស្អុយ​ភាយ​ជះក្លិន​។ ប្រជា​ពលរដ្ឋ​អ្នក​ក្បែរ​ខាង​បន្ទាប់ពី​ធុះ​ក្លិនស្អុយ រហូត​ទ្រាំលែងបាន ងឿងឆ្ងល់​ទើប​ដាច់ចិត្ត​បង្ហើប​បង្អួច​មើល ទើប​ដឹងថា​ជា​សាកសព​មនុស្ស​ក៏ ផ្អើលឆោឡោ​យ រាយការណ៍​ប្រាប់​សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យ​ជាក់ស្តែង កាលពី​ម៉ោង​៦​ព្រលប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​បន្ទប់​ជួល​លេខ​៨២ ជាន់​ទី​៣ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​សាកសព​ស្គាល់ឈ្មោះ លាង ឈុន​រស្មី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ។​

​តាម​ប្រភព​ផ្សេង​មួយ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​បុរស​ពោះម៉ាយ លែងលះគ្នា​ជាមួយ​ប្រពន្ធ ហើយ​ទើប​មក​ជួល​បន្ទប់​ស្នាក់នៅ និង​រក​ការងារ​ជា​កម្មករ​រោងចក្រ ។​

​តាម​ប្រជាពលរដ្ឋ​អ្នក​ក្បែរ​ខាង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ពួកគេ​មិនបាន​ឃើញ​ពីថ្ងៃ​មកហើយ ហើយ​។​បន្ទប់​ទៀតសោត បិទទ្វារ​ជិត គ្មាន​អ្នកណា​ចាប់អារម្មណ៍ ព្រោះ ម្នាក់ៗ​រវល់​ការងារ​រៀងខ្លួន ។​លុះ​មកដល់​ល្ងាច​ថ្ងៃទី​១៨ ខែសីហា នេះ​ធំក្លិន​ភាយ​ចេញពី​ក្នុង​បន្ទប់​លេខ​៨២ ជា​បន្ទប់​ជនរងគ្រោះ រហូតដល់​អ្នក​ក្បែរ​ខាង​ទ្រាំលែង​បាន ប្រាប់​ម្ចាស់ផ្ទះ​មកជួយ​ពិ​ន្យិ​មើល និង​តាមដាន​ក្លិន ដោយមាន​ការសង្ស័យ រួមផ្សំ​បន្ទប់​បិទទ្វារ​អស់ពីរ​ថ្ងៃ​ហើយ​ផង ទើប​នាំគ្នា​ដាច់ចិត្ត បង្ហើប​បង្អួច​មើល ទើប​ប្រទះឃើញ​បុរស​នោះ​ស្លាប់​ទៅវិញ ក្នុង​សភាព​ហើម ។​

​បើតាម​អ្នកជិតខាង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មក​ស្នាក់នៅ​បន្ទប់​ខាងលើ​តែម្នាក់ឯង ចូលចិត្ត​ហូប​ស្រា ។​

​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ រួច​សន្និដ្ឋាន ជនរងគ្រោះ​ស្លាប់​ដោយ​ខ្យល់គ រួច​ស្រាវជ្រាវ​រក​សាច់ញាតិ ៕​សរន​