ទាល់តែ​អញ្ចឹង​បាន​រាង​! ជន​ចាប់រំលោភ​ត្រូវ​មហាជន​សម្រាត​ននលគក ហើយ​បណ្តើរ​តាមផ្លូវ​

1498
ចែករម្លែក
  • 124
    Shares

បុរស​ពីរ​នាក់ ដែល​ជាប់ចោទ​ពីបទ​ចាប់រំលោភ​សេពសន្ថវៈ​យុវតី​ម្នាក់​អាយុ​១៧ ឆ្នាំ ត្រូវបាន​មហាជន​ចាប់​សម្រាត​ននលគក ដៃ​ទាំងពីរ​​ចង​ទៅក្រោយ ហើយ​បណ្តើរ​តាម​ដងផ្លូវ​នានា ខណៈ​ស្រីៗ​ទះកំផ្លៀង​ពួកគេ​តាមចិត្ត​។​

​ជន​ល្មោភកាម​ទាំងពីរ​នេះ ត្រូវបាន​មហាជន​ដែល​ពុះពោរ​ដោយ​កំហឹង បណ្តើរ​តាម​ដងផ្លូវ​ក្នុងស្រុក​យី​ង​គី​អុង (Yingkiong)​រដ្ឋ​អា​រុ​ណា​​ចាល ប្រា​ដេ​ស (Arunachal Pradesh) ប្រទេស​ឥណ្ឌា មុនពេល​ប្រគល់​ខ្លួន​ពួកគេ​ឱ្យ​ប៉ូលិស​មូលដ្ឋាន​ចាត់ការ​បន្ត​ខណៈ​ពួកគេ​កំពុង​​តាម​ចាប់​បក្ខពួក ២ នាក់​ទៀត​។​

​មេ​ប៉ូលិស និយាយថា យុវតី​រងគ្រោះ​បាន​យល់ព្រម​ចេញទៅ​ក្រៅ​ជាមួយ​បុរស​ម្នាក់​ក្នុងចំណោម​បុរស​ទាំងពីរ​បន្ទាប់ពី​ស្គាល់គ្នា​តាម​បណ្តាញ​​ទំនាក់ទំនង​សង្គម ប៉ុន្តែ​នាង​អះអាងថា បុរស​នោះ និង​បក្ខពួក ៣ នាក់​ទៀត​របស់​បុរស​នោះបាន​ចាប់រំលោភ​ខ្លួន​។​

​បន្ទាប់ពី​ធ្វើ​សកម្មភាព​រំលោភ​រួច ពួកគេ​បាន​ឌុប​ជនរងគ្រោះ​ទៅ​ទម្លាក់ចោល​នៅផ្ទះ​របស់​នាង​នៅ​ម៉ោង ២ រំលងអធ្រាត្រ​ហើយ​យុវតី​​ក្លាហាន​រូបនេះ​បានសម្រេច​ចិត្ត​ទៅប្តឹង​ប៉ូលិស​ពេល​ភ្លឺ​ឡើង​។ ហើយ​គ្រាន់តែ​ទទួលបាន​ដំណឹង​នេះ​ភ្លាម​ក្រុម​អ្នកភូមិ​បាន​លើកគ្នា​ឡោម​​ព័ទ្ធចាប់​ជនល្មើស​ពីរ​នាក់​ខាងលើ​តែម្តង​៕ដោយ​៖ ខុម​/sn