ទាស់​ពាក្យសម្តី​ កើតជា​អំពើ​ហិង្សា​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

227
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​:កំពង់ស្ពឺៈ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​ទាស់​ពាក្យសម្តី​ជា​ព្រះសង្ឃ​ហើយ​ប្រ​អំពើ​ហឹ​ង្សា​បណ្តាលឱ្យ​រងរបួស​នៅ​ភូមិ​ព្រៃ​ឬ​ស្សី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៩​។​

មន្ត្រី​គរ​បាល​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ដុំ ឡ​ន អាយុ​២៣​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ព្រៃ​ឬ​ស្សី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ដោយសារ​អំពើ​ហឹ​ង្សា​វាយ​ទៅលើ​ព្រះសង្ឃ​មួយអង្គ​ព្រះនាម ហួត បឿ ព្រះ​ជន​២១​វស្សា​។​
​គង់នៅ​វត្ត​អង្គ​តា​ប្រាក់ ស្ថិត​ក្នុងភូមិ​ក្បាលទឹក​ក្រោម ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពី​។​ប្រភព​បន្ត​មូលហេតុ​ទាស់​ពាក្យសម្តី​ជាមួយ​ព្រះសង្ឃ ខាងលើ​ទើប​កើតមាន​អំពើ​ហឹ​ង្សា​តែម្តង​។​

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ធ្វើការ​សាកសួរ​ចាត់ការ​តាម​និតិ​វិធី ៕​/Ha