ទាហានជើងទឹក​អាមេរិក​៣​នាក់​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ត​១៩ នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​

133
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​មីនា​ថា​ទាហានជើងទឹក​អាម៉េរិក​នាក់​មក​ពី​នាវា​ផ្ទុក​យន្តហោះ USS Theodore Roosevelt ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​​រកឃើញ​វីរុស​កូវី​ត​១៩​ដែល​ជា​ករណី​លើ​ដំបូង​ដែល​ត្រូវបាន​រកឃើញ​នៅលើ​នាវា​កងទ័ពជើងទឹក​អាម៉េរិក​។​

​មន្ត្រី​ទ័ពជើងទឹក​ជាន់ខ្ពស់​អាម៉េរិក បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ពួកគេ​ទាំង​៣ នាក់​ត្រូវបាន​នាំចេញ ហើយ​អ្នក​ទាំងអស់​ដែល​ពួកគេ​បាន​ទាក់ទង​ជាមួយ​​នៅ​លើ​នាវា​ដែល​មាន​ទាហាន​ជាង ៥.០០០​នាក់ ត្រូវបាន​ដាក់​នៅ​ដោយឡែក​។​

​នាវា​នេះ​បាន​ស្ថិត​ចុងក្រោយ​បំផុត​នៅ​កំពង់ផែ​នៅ​ប្រទេស​វៀតណាម​កាលពី​១៥​ថ្ងៃ​កន្លងទៅនេះ​ប៉ុន្តែ ឧត្តមនាវី​ម៉ៃ ហ្គីល​ដេយបាន​និយាយថា​វា​ពិបាក​ក្នុង​​ការភ្ជាប់​ករណី​ទាំងនេះ​ទៅនឹង​ការធ្វើ​ទស្សនកិច្ច​កំពង់ផែ​ពិសេស​ណាមួយ​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

មាន​ទាហាន​ជាង ៥.០០០​នាក់ នៅ​លើ​នាវា​ផ្ទុក​យន្តហោះ USS Theodore Roosevelt នេះ​