ទាហាន​កុម្ម៉ង់ដូ​អាមេរិក​ម្នាក់​ស្លាប់ និង​៤​នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​នៅ​សូ​ម៉ាលី​

890
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា​ទាហាន​កង​កុម្ម៉ង់ដូ​អាមេរិក​ម្នាក់​ត្រូវបាន​សម្លាប់ កាលពី​ថ្ងៃ​សុក្រ​ទី​៨​មិថុនា​នៅក្នុង​ការវាយប្រហារ​មួយ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​សូ​ម៉ាលី​ ដែល​បានធ្វើឱ្យ​ទាហាន​អាមេរិក​៤​នាក់ រងរបួស​ដោយ​រួមជាមួយ​ទាហាន​សូ​ម៉ាលី​ម្នាក់​ផងដែរ​។​

​ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅ​តំបន់​Jubaland ដែលជា​កន្លែង​កងកម្លាំង​ធំ​រួមគ្នា​ដោយមាន​ទាហាន​សូ​ម៉ាលី ទាហាន​កេ​ន​យ៉ា និង​អាមេរិក​សរុប​៨០០​នាក់​កំពុង​​ធ្វើការ​បោសសម្អាត​វាយ​កម្ចាត់​ក្រុម​យុទ្ធជន​Al-Shabaab ដែលមាន​ទំនាក់ទំនង​ក្រុម​Al-Qaeda​។​

​បញ្ជាការដ្ឋាន​អាហ្វ្រិក​របស់​កងទ័ព​អាមេរិក​បាន​និយាយថា​កងកម្លាំង​ពហុ​ជាតិ បាន​ស្ថិតក្រោម​ការបាញ់​កាំភ្លើង​ត្បាល់​និង​អាវុធ​ធុន​តូច​នៅ​រសៀល​ថ្ងៃ​សុក្រ​ដោយ​សម្លាប់​​ទាហាន​អាមេរិក​ម្នាក់​និង​ធ្វើឱ្យ​របួស​ទាហាន​អាមេរិក​៤​នាក់​និង​ទាហាន​ជា​សមាជិក​ដៃគូ​ម្នាក់​ផងដែរ​៕

​ចាប់តាំងពី​ឆ្នាំ​២០១៧​មក ក្រុម​Al-Shabaab បាន​តស៊ូ​ប្រយុទ្ធ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​សូ​ម៉ាលី​​ដែល​ត្រូវបាន​គាំទ្រ​ដោយ​អន្តរជាតិ​