ទាហាន​កូរ៉េខាងជើង​ម្នាក់ ដែល​រត់​ឆ្លងកាត់​តំបន់​គ្មាន​កងទ័ព​ដើម្បី​ចុះចូល​ជាមួយ​កូរ៉េខាងត្បូង ត្រូវបាន​បាញ់​ចំ​៥​គ្រាប់​

1111

​កូរ៉េខាងត្បូង​បាន​និយាយថា ទាហាន​កូរ៉េខាងជើង​ម្នាក់ ដែល​បាន​រត់​ចុះចូល​កូរ៉េខាងត្បូង ដោយ​ឆ្លងកាត់​តំបន់​គ្មាន​កងទ័ព​ដែលមាន​ការ​យាម​ការពារ​សន្តិសុខ​តឹងរ៉ឹង​នោះ ត្រូវបាន​បាញ់​ចំ​យ៉ាងតិចណាស់​ចំនួន​៥​គ្រាប់​ហើយ​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​

​ទាហាន​កូរ៉េខាងជើង​នេះ​បាន​ឆ្លងកាត់​ព្រំដែន​ចូលមក​ខាង​ទឹកដី​កូរ៉េខាងត្បូង តាម​តំបន់​សន្តិសុខ​រួម​នៅ​ភូមិ​ប៉ាន់​មុន​ជុំ កាលពី​ថ្ងៃ​ចន្ទ ទី​១៣ ខែវិច្ឆិកា​។​

​កូរ៉េខាងត្បូង​បាន​និយាយថា គាត់​បាន​បើករថយន្ត​មក​នៅ​ជិត​តំបន់​សន្តិសុខ​រួម​នេះ ហើយ​បាន​បង្ខំចិត្ត​បញ្ចប់​ការធ្វើដំណើរ​របស់គាត់ ដោយ​ដើរ នៅពេល​កង់​រថយន្ត​មួយ​បាន​ខូច ។​

​កូរ៉េខាងត្បូង​បាន​និយាយថា កងទ័ព​កូរ៉េខាងជើង​បាន​បាញ់​មកលើ​គាត់ ប្រហែល​៤០​គ្រាប់ ប៉ុន្តែ គាត់​អាច​រត់​ឆ្លង​ផុត​កាត់​ព្រំដែន ហើយ​គាត់​ត្រូវបាន​រកឃើញ​នៅក្រោម​គំនរ​ស្លឹកឈើ​។​

​កងទ័ព​កូរ៉េខាងត្បូង​បានផ្តល់​សេចក្តីលម្អិត​បន្ថែមទៀត​អំពី​ស្ថានភាព​របស់​ទាហាន​នេះ​នៅ​ថ្ងៃ​អង្គារ​ទី​១៤​ខែវិច្ឆិកា​។ លោក ស៊ូ អ៊ុក មន្ត្រី​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា “​រហូតមកដល់​នេះ គាត់​(​ទា​ហា​នេះ​) បានដឹងខ្លួន​ឡើងវិញ ហើយ​គាត់​អាច​ដង្ហើម​ដោយ​ខ្លួនឯងបាន ។ ជីវិត​របស់គាត់​អាច​នឹង​ត្រូវបាន​សង្គ្រោះ​”​។​

​លោក​បាន​បន្ថែមថា ក្រុម​វេជ្ជបណ្ឌិត​បាន​វះកាត់​យក​គ្រាប់​កាំ​ង​ភ្លើង​ចំនួន​៥​គ្រាប់​ចេញពី​ខ្លួន​របស់គាត់ ប៉ុន្តែ​សង្ស័យថា អាច​នៅមាន​គ្រាប់​កាំ​ង​ភ្លើង​ចំនួន​២​គ្រាប់​ទៀត​នៅក្នុង​ខ្លួន​គាត់​។​

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និយាយថា ចាប់តាំងពី​សង្គ្រាម​កូរ៉េ ត្រូវបាន​បញ្ចប់​កាលពី​ឆ្នាំ​១៩៥៣​មក​ជនជាតិ​កូរ៉េខាងជើង​ជាង​៣០.០០០​នាក់ បាន​រត់​កាត់​ព្រំដែន​ចុះចូល​កូរ៉េខាងត្បូង​៕ ដោយ៖ សុខា

​ក្រុម​វេជ្ជបណ្ឌិត បាន​វះកាត់​យក​គ្រាប់កាំភ្លើង​ចំនួន​៥​គ្រាប់​ចេញពី​ខ្លួន​របស់​ទា​ហា​នេះ ប៉ុន្តែ សង្ស័យថា អាច​នៅមាន​គ្រាប់​កាំ​ង​ភ្លើង​ចំនួន​២​គ្រាប់​ទៀត​នៅក្នុង​ខ្លួន​គាត់