ទាហាន​ជួយ​ធ្វើ​អន្តរ​គម​ន៍ ខណៈ​ទឹកជំនន់​នៅ​អូស្ត្រាលី​នាំ​ក្រពើ​ជាច្រើន​ឡើងលើ​ដងផ្លូវ​

571
ចែករម្លែក

​កងទ័ព​អូស្ត្រាលី​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ដោះស្រាយ​ជាមួយ​គ្រោះមហន្តរាយ​ទឹកជំនន់ “​ដែល​កើតឡើង​ម្តង​ក្នុង​មួយ​សតវត្សរ៍​” ដែល​បាន​ជន់​លិច​ផ្ទះសម្បែង​សាលារៀន​និង​ព្រលានយន្តហោះ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ ដោយ​បង្ខំ​ឱ្យ​មនុស្ស​រាប់រយ​នាក់​ភៀសខ្លួន​និង​នាំឱ្យ​សត្វ​ក្រពើ​នាំគ្នា​ឡើងលើ​ផ្លូវ​។​

​កងកម្លាំង​ការពារជាតិ​អូស្ត្រាលី​បានប្រគល់​បាវ​ខ្សាច់​ចំនួន ៧០.០០០ ដាក់ពង្រាយ​យានយន្ត​ដឹកទំនិញ​បើក​លើទឹក​និង​លើគោក​បានជា​ច្រើន​គ្រឿង​និង​ជួយ​ប្រជាពលរដ្ឋ​ដែល​បញ្ចាំង​ភ្លើង​ពិល​ពីលើ​ដំបូលផ្ទះ​របស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កុម្ភៈ ខណៈដែល​ភ្លៀង​មូសុង​បាន​ពន្លិច​នៅ​រដ្ឋ​ឃ្វី​នស៍​លែ​នភា​គ​ខាងជើង​។​

​តំបន់​ត្រូពិច​ភាគ​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី​តែង​ជួបប្រទះ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដូវ​មូសុង ប៉ុន្តែ​ភ្លៀង​ធ្លាក់​ថ្មីៗ​នេះ​បានធ្វើឱ្យ​តំបន់​ខ្លះ​ទទួលបាន​ទឹកភ្លៀង​ស្មើនឹង​បរិមាណ​ទឹកភ្លៀង​ពេញ​មួយឆ្នាំ គ្រាន់តែ​ក្នុង​មួយ​សប្តាហ៍​មកនេះ​។​

​អាជ្ញាធរ​បាន​បង្ខំចិត្ត​បើក​ទំនប់​វា​រី​អគ្គិសនី​ដ៏​សំខាន់​មួយ​កាលពី​រាត្រី​ថ្ងៃអាទិត្យ ដោយ​បញ្ចេញ​នូវ​អ្វី ដែល​គេ​ហៅថា “​លំហូរ​ទឹក​ក្នុង​ល្បឿន​លឿន​និង​គ្រោះថ្នាក់​”៕ ដោយ៖ កញ្ញាដាលីស